ដំណឹងល្អ! រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧

ចែករំលែក៖

ភ្នំពេញ ៖ ប្រាក់បំណាច់របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧ ត្រូវបានដំឡើង ។ នេះបើយោងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាល លេខ ៣២ សជណ.កបច ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

សូមញ្ជាក់ថា ៖ -ក្រុមប្រឹក្សារាជធានី ខេត្ត

ប្រធានក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវបានដំឡើងពី ១ ៦៨៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ៧៣៥ ០០០រៀល នៅឆ្នាំ២០២៧

សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត នឹងត្រូវបានដំឡើងពី ១ ២៨០ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ៣១០ ០០០រៀល នៅឆ្នាំ២០២៧។

-ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ

ប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវបានដំឡើងពី ១ ៣៩៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ៤៤៥ ០០០រៀល នៅឆ្នាំ២០២៧

-សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នឹងត្រូវបានដំឡើងពី ១ ០៥០ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ០៨០ ០០០រៀល នៅឆ្នាំ២០២៧។

-ក្រុមប្រឹក្សាឃុំ សង្កាត់

មេឃុំ ចៅសង្កាត់ នឹងត្រូវបានដំឡើងពី ១ ៣៤៥ ០០០រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ៣៩៥ ០០០រៀល នៅឆ្នាំ២០២៧

ជំទប់ទី១ ទី២ ចៅសង្កាត់រងទី១ ទី២ នឹងត្រូវបានដំឡើងពី ១ ០០៥ ០០០ រៀល នៅឆ្នាំ២០២៦ ទៅដល់ ១ ០៣៥ ០០០រៀល នៅឆ្នាំ២០២៧! 

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវបានដំឡើងពី ៨៩៥ ០០០រៀល នៅ ឆ្នាំ២០២៦ ទៅដល់ ៩២៥ ០០០រៀល នៅឆ្នាំ២០២៧

មេភូមិ នឹងត្រូវបានដំឡើងពី ៥៧០ ០០០រៀល នៅឆ្នាំ២០២៦ ទៅដល់ ៦៣០ ០០០រៀល នៅឆ្នាំ២០២៧

អនុប្រធានភូមិ នឹងត្រូវបានដំឡើងពី ៤៤៥ ០០០រៀល នៅឆ្នាំ២០២៦ ទៅដល់ ៥០៥ ០០០រៀល នៅឆ្នាំ២០២៧

សមាជិកភូមិ នឹងត្រូវបានដំឡើងពី ៤១៥ ០០០រៀល នៅឆ្នាំ២០២៦ ទៅ ដល់ ៤៧៦ ០០០រៀល នៅឆ្នាំ២០២៧៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print