សមត្ថកិច្ចនគរបាលបង្រ្កាបក្មេងទំនើងចំនួន០២ក្រុមដែលប៉ុនប៉ងបង្កហិង្សាដោយប្រើកាំបិតនៅស្រុកថ្មគោល

ចែករំលែក៖

ខេត្តបាត់ដំបង÷ មន្ត្រីនគរបាលខេត្តបាត់ដំបងបានឲ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា កាលពីវេលាម៉ោង២៤និង៤០នាទីយប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាលផ្នែកជំនាញ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាពូង ប៉ុស្តិ៍តាម៉ឺន ប៉ុស្តិ៍ជ្រោយស្តៅ និងប៉ុស្តិ៍បឹងព្រីង ចុះធ្វើការបង្រ្កាបក្រុមក្មេងទំនើងចំនួន០២ក្រុមដែលប្រើប្រាស់ម៉ូតូចំនួន ០៤គ្រឿង និងបក្សពួកគូកនចំនួន ០៩ នាក់ ព្រមទាំងវត្ថុតាងមួយចំនួនផងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការសាកសួរ បន្ទាប់ពីពួកគេទាំងពីរក្រុមប្រដាប់ដោយកាំបិតប៉ុនប៉ងធ្វើសកម្មភាពកាប់គ្នានៅចំណុចភូមិសាស្រ្តស្រុកថ្មគោល។

តាមលទ្ធផលនៃការសាកសួរ ពួកគេបានឆ្លើយសារភាពថា ករណីនេះគឺដោយសារតែរឿងគំនុំនាពេលកន្លងមកទើបនាំឱ្យកើតបញ្ហាបែបនេះ។

នៅពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនពួកគេមកការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់ រីឯបក្សពួកផ្សេងទៀតសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវនិងបង្រ្កាបបន្ថែមទៀត៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print