អ.ស.ប ជ្រើសរើសបានអគ្គលេខាធិការថ្មីជំនួសលោក បាន គីមូន

ចែករំលែក៖

អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់លោក Antonio Guterres កាលពីថ្ងៃទី៥ខែតុលាត្រូវបានបោះឆ្នោតជ្រើសរើសជាអគ្គលេខាធិការអង្គការសហប្រជាជាតិជំនួសលោកបាន គីមូន ។

សារព័ត៌មានAFP បានផ្សាយថា ជាមួយនឹងសំឡេងគាំទ្រ១៣ និងអនុបវាទ២សំឡេង ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានជ្រើសរើសលោក Antonio Guterres ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vitaly Chukin  ក្នុងនាមជាប្រធានក្រុមប្រឹក្សាបានប្រកាសពីការតែងតាំងខាងលើ លោកបានបញ្ជាក់ថា យើងទាំងអស់គ្នាបានគាំទ្រលោក Antonio Guterres ។ យើងសង្ឃឹមថាគាត់នឹងបំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អក្នុងតំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងរយៈពេល៥ឆ្នាំ។

ការបោះឆ្នោតក្រៅផ្លូវការកាលពីថ្ងៃទី៥ ខែតុលា មានសារសំខាន់យ៉ាងខ្លាំង ដោយសារតែនេះជាការបោះឆ្នោតលើកទីមួយដែលមានសមាជិកអចិន្ត្រៃយ៍ទាំង៥ដែលមានសិទ្ធិច្រានចោលបេក្ខភាពដែលខ្លួនមិនគាំទ្រ។ ប៉ុន្តែលោក Antonio Guterresមិនត្រូវបានច្រានចោលនោះឡើយ ហើយទទួលបានសំឡេងគាំទ្រលើសពី៩សំឡេងចាំបាច់ទៀតផងដើម្បីជាប់ឆ្នោត។

ការបោះឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី៦ ខែតុលាហើយប្រសិនបើទទួលបានការគាំទ្រនោះ លោក Antonio Guterresនឹងចាប់ផ្តើមកាន់តំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងមួយអាណត្តិ៥ឆ្នាំចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ លោក Antonio Guterresជាអតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់កាន់តំណែងចាប់ពីឆ្នាំ១៩៩៥ដល់ឆ្នាំ២០០២ ។ លោកនិយាយបាន៤ភាសា គឺអង់គ្លេស បារាំង អេស្ប៉ាញនិង ព័រទុយហ្គាល់៕

index

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print