កម្លាំងនគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីកាត់សោឃ្លាំងលួចទ្រព្យសម្បត្តិ នៅខណ្ឌច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយកាត់សោទ្វារឃ្លាំងលួចយកទ្រព្យសម្បត្តិ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ០១៖២៥នាទី ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវ៦៤៧ ភូមិតាង៉ៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន និងសម្របសម្រួលនីតិវិធីដោយលោក ស៉ិត វណ្ណៈ ព្រះរាជអាជ្ញារង។

ជនសង្ស័យទាំង២នាក់រួមមាន៖ ១. ឈ្មោះ ព្រុំ កុសល ហៅ បារាំង ភេទប្រុស អាយុ៥១ឆ្នាំ។ ២. ឈ្មោះ សូន ធី ភេទប្រុស អាយុ២៧ឆ្នាំ។

តាមព័ត៌មាន ជនសង្ស័យក៏ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ព្រមទាំងសំណុំរឿង ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print