ការផ្ទុះជាបន្តបន្ទាប់បានកើតឡើងនៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងអ៊ីរ៉ង់ រួមទាំងកោះ Qeshm ក្នុងច្រកសមុទ្រ Hormuz។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ការផ្ទុះជាបន្តបន្ទាប់នៅក្នុងតំបន់កោះ Qeshm នៅថ្ងៃទី 7 ខែវិច្ឆិកា អាចទាក់ទងនឹងសកម្មភាពយោធារបស់អ៊ីរ៉ង់នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim ដោយដកស្រង់ប្រភពមួយ បានបញ្ជាក់ថា ការផ្ទុះដែលបានឮនៅលើកោះ Qeshm មិនទាក់ទងនឹងការបាញ់មីស៊ីលទេ។
កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បាននិយាយនៅព្រឹកព្រលឹមនេះថា នាវាដឹកប្រេងពីរគ្រឿងបានឆេះបន្ទាប់ពីបុកមីន ខណៈពេលកំពុងព្យាយាមឆ្លងកាត់ “ផ្លូវហាមឃាត់ចូល” នៅក្នុងច្រកសមុទ្រ Hormuz។
វាមិនច្បាស់ទេថាតើឧប្បត្តិហេតុដែល IRGC បានលើកឡើងទាក់ទងនឹងការផ្ទុះនៅក្នុងច្រកសមុទ្រ Hormuz ដែរឬទេ។
ឧប្បត្តិហេតុនេះបានកើតឡើងចំពេលមានការបញ្ជាក់ពីសហរដ្ឋអាមេរិកអំពីការវាយប្រហារមានកំណត់ថ្មីៗនេះលើកោះ Qeshm។
នៅថ្ងៃទី 6 ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសទៅលើអង្គភាពការពារដែនអាកាសអ៊ីរ៉ង់មួយនៅជិតកោះ Qeshm ដោយបានបំផ្លាញវា។
លោក ត្រាំ បានមានប្រសាសន៍ថា “យើងបានធ្វើការវាយប្រហារតូចៗ ប៉ុន្តែវាមានផលប៉ះពាល់។ ពួកគេមានប្រព័ន្ធការពារដែនអាកាសតូចមួយ ហើយយើងបានវាយប្រហារវា ដោយបំផ្លាញវាក្នុងរយៈពេលប្រហែល 15 នាទី”។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ក៏បានបញ្ជាក់ពីការវាយប្រហារដោយមីស៊ីលពីរគ្រាប់នៅក្នុងតំបន់ Suza នៅលើកោះ Qeshm ផងដែរ៕

រូបថត: Arab News









