ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រសួង ស្ថាប័នរដ្ឋ និងមន្ត្រីជាន់ខ្ពស់នានា បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងព្រះបរមរូបព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដើម្បីសម្ដែងនូវការគោរពដឹងគុណ និងរំឭកដល់ព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យជូនមាតុភូមិកម្ពុជា។
ពិធីនេះបានបង្ហាញពីស្មារតីស្នេហាជាតិ និងការចងចាំមិនភ្លេចចំពោះព្រះមហាករុណាទិគុណរបស់ព្រះបរមរតនកោដ្ឋ ព្រមទាំងវីរភាពរបស់បុព្វបុរស និងវីរជនខ្មែរគ្រប់ជំនាន់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីឱ្យប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា មិនត្រឹមតែជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំឭកដល់ប្រជាជនខ្មែរគ្រប់រូប ឱ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាសុខសន្តិភាព ឯកភាពជាតិ និងអធិបតេយ្យភាពជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕
ដោយ៖តារា










