ជនសង្ស័យ២នាក់ ក្នុងចំណោម៤នាក់ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាន់កាំបិតវែងឆ្នៃ) នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ២នាក់ក្នុងចំណោម ៤នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាន់កាំបិតវែងឆ្នៃ)នៅក្រុងបាវិត។

សមត្ថកិច្ចនគរបាលក្រុងបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ សំណាង  អាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិតនិងឈ្មោះ សុខ ឡេង  អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្រុកកំណើត ភូមិក្រសាំងជ្រំ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្រោមការដឹកនាំ របស់លោក វរសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត និងមានការចង្អុលបង្ហាញជំនាញបន្ថែម ពីលោក វរសេនីយ៍ឯក គឹម ឡៃ ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ  បាន​បង្ក្រាបករណី :កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត(កាន់កាំបិតវែងឆ្នៃ) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៨  និង១៥ នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតធ្វើការល្បាតចល័តនៅក្នុងមូលដ្ឋាន។

លុះមកដល់ចំណុចដើមត្នោតមួយកន្លែងស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក៏ប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នាចំនួន៤នាក់ កំពុងអង្គុយលើម៉ូតូ ពេលឃើញសមត្ថកិច្ច  ជនសង្ស័យជិះម៉ូតូគេចខ្លួន  តែសមត្ថកិច្ចយើងឃាត់បានជនសង្ស័យចំនួន០២នាក់ រួមនិងកាំបិតវែង០១ដើម  រីឯ០២នាក់ទៀតបានជិះម៉ូតូ ម៉ាក់ហុងដាសេ125  ពណ៌ខ្មៅ គេចខ្លួនបាត់ រួចសមត្ថកិច្ចជំនាញយើងក៏បានយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត ព្រមទាំង ដកហូតវត្ថុតាងរួមមាន:
កាំបិតឆ្នៃ ០១ ដើមជំពាមកៅស៊ូចំនួន០១ គ្រាប់មួយចំនួនទូរសព្ទដៃ០១គ្រឿង ម៉ាក អាយហ្វូន៦ម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ តែមសេរីឆ្នាំ2013 ពណ៍ក្រហម គ្មានស្លាកលេខ ។

បច្ចុប្បន្នជនសង្ស័យខាងលើ   សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ។  រីឯបក្ខពួកសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវបន្ត ទៀត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print