កិច្ចប្រជុំកំពូល APEC ក្នុងប្រទេសចិន នាសប្តាហ៍ក្រោយ លោក ត្រាំ ថានឹងជួបលោក ស៊ី និងលោក ពូទីន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា លោកគិតថានឹងជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឯកិច្ចប្រជុំកំពូលមេដឹកនាំ APEC ក្នុងប្រទេសចិន នាសប្ដាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមអ៉ីរ៉ង់ និងការរំសាយអាវុធនុយក្លេអ៊ែរ។

លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាន មុនពេលឡើងយន្តហោះចេញពីរដ្ឋ Florida ត្រឡប់មកកាន់ទីក្រុងវ៉ាស៊ីនតោនថា លោកនឹងធ្វើដំណើរទៅប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូល APEC ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា នៅទីក្រុង Shenzhen នៃប្រទេសចិន។
លោកបាននិយាយដូច្នេះថា «កិច្ចប្រជុំមួយ អំឡុងព្រឹត្តិការណ៍នោះ ខ្ញុំគិតថានឹងជាជំនួបជាមួយលោកប្រធានាធិបតី ពូទីន និងលោកប្រធានាធិបតី ស៊ី ហើយវានឹងគួរឱ្យចាប់អារម្មណ៍។ យើងកំពុងពិភាក្សាអំពីរឿងជាច្រើន រួមទាំងការរំសាយអាវុធនុយក្លេអ៊ែរផងដែរ ប៉ុន្តែយើងនឹងពិភាក្សាអំពីបញ្ហាជាច្រើនផ្សេងទៀត។ ពួកយើងកំពុងព្យាយាមបញ្ចប់សង្គ្រាមនៅអ៉ីរ៉ង់»។
កាលពីខែតុលា លោក ត្រាំ បាននិយាយថា លោកបើកចំហចំពោះការចរចាត្រីភាគី ស្ដីពីការគ្រប់គ្រងអាវុធជាមួយលោក ស៊ី ជីនពីង និងលោក វ៉្លាឌីមៀ ពូទីន ដោយលោកបានសង្កតន់ធ្ងន់ថា កិច្ចចរចានេះនឹងផ្ដោតលើការរំសាយអាវុធនុយក្លេអ៊ែរ។ ក្រោយមក កាសែត Wall Street Journal បានរាយការណ៍ថា លោក ពូទីន បានស្នើឱ្យប្រើប្រាស់កិច្ចប្រជុំត្រីភាគីបែបនេះ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដែលអូសបន្លាយអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ៕

រូបថត​:Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print