សម្ដេចនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងថា សន្តិភាព ត្រូវការការពារ និងការពង្រឹងសមត្ថភាពខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចនាយឧត្ដមសេនីយ៍  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាថ្លែងថា សន្តិភាព ត្រូវការការពារ និងការពង្រឹងសមត្ថភាពខ្លួនឯង ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើអាណាព្យាបាលយុវជនជាប់កាតព្វកិច្ចយោធា ជួយលើកទឹកចិត្តកូនឱ្យបន្តហ្វឹកហាត់ឱ្យចប់សព្វគ្រប់តាមកំណត់ ប្រសិនបើកូនរត់គេចពីការហ្វឹកហាត់ទៅផ្ទះវិញ សូមជួយនាំយកមកសាលាហ្វឹកហ្វឺនវិញ កុំចាំទាល់តែសមត្ថកិច្ចទៅនាំយកមកហ្វឹកហាត់វិញ។

ប្អូនៗទាំង៥ពាន់នាក់នេះ គឺជាបេក្ខភាពយោធិនប្រវត្តិសាស្ត្រក្នុងការចាប់ផ្តើមបំពេញកាតព្វកិច្ចយោធា វគ្គហ្វឹកហ្វឺនវគ្គទី១ ក្នុងចំណោម ១ម៉ឺននាក់ដែលបានជ្រើសរើសសម្រាប់ឆ្នាំ២០២៦ ហើយវគ្គ២ នឹងចាប់ផ្តើមនៅចុងខែកុម្ភ: ឬដើមខែមីនាឆ្នាំ២០២៧។ ក្នុងនោះសម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ទៅកាន់មេបញ្ជាការតាមបណ្ដាអង្គភាពថា មិនត្រូវរើសអើងដាច់ខាត ចំពោះយោធិនកាតព្វកិច្ចយោធិនឡើយ ត្រូវសហការគ្នា ដើម្បីបង្កើនកម្លាំង សាមគ្គីភាព បង្កើនសហថាមពលកងយោធពលខេមរភូមិន្ទ។

ប្អូនៗនឹងទទួលបានការបណ្តុះបណ្តាលផ្នែកយោធាជាគោល ផ្នែកជំនាញពាក់ព័ន្ធជាគន្លឹះ ពិសេសផ្នែកសតិអារម្មណ៍ បំនិនជីវិត ឈរលើវិន័យជាមូលដ្ឋាន ហើយនឹងក្លាយជាធនធានដ៏សំខាន់សម្រាប់ជាតិមាតុភូមិយើង។ 

សូមជូនពរប្អូនៗទទួលបានជោគជ័យក្នុងការសិក្សា និងដុសខាត់ខ្លួនឱ្យសាកសមជាយោធានៃកម្លាំងការពារដ៏រឹងមាំ រួមចំណែកក្នុងសង្គមជាតិ ពិសេសចំណេះដឹង សមត្ថភាព ការទទួលខុសត្រូវ ក៏ដូចជាអាជីពការងារច្បាស់លាស់ទៅថ្ងៃមុខ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print