ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋ និងអាណាព្យាបាល ដែលបានចូលរួមធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ រៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ។
នៅក្នុងឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តអរគុណយ៉ាងស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានអញ្ជើញចូលរួមផ្ទាល់ដើម្បីធ្វើជាសាក្សីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ហើយការចូលរួមនេះគឺជាការបង្ហាញពីស្មារតីស្នេហាជាតិ និងការគាំទ្រយ៉ាងសកម្មដល់ការចាប់ផ្តើមអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជននៃយើងទាំងអស់គ្នា៕
ដោយ ៖ សិលា










