ចៅប្រុសញៀនថ្នាំ ខឹងយាយកាប់ផ្លែដូងឲ្យប្អូនមុន ទាញកាំបិតផ្គាក់កាប់ជីដូនស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មានករណីឃាតកម្មមួយកើតឡើងដោយចៅបង្កើតសម្លាប់ជីដូនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាលស្រុកគងពិសីឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯកយ៉ាង សុខលី អធិការនគរ បាលស្រុកគងពិសីនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោង១៥  និង៣០ នាទី នៅភូមិព្រៃជ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីឃាតកម្ម មួយកើតឡើងដោយចៅបង្កើតកាប់សម្លាប់យាយរបស់ខ្លួន

បង្កឡើងដោយជនសង្ស័យឈ្មោះ ជ័យ ហ៊ូណាំ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិ ព្រៃជរ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  បានយកកាំបិតផ្គាក់ កាប់ទៅលើយាយបង្កើតរបស់ខ្លួន ឈ្មោះ បុត រឿន ភេទស្រី អាយុ ៦៧ ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាត្រូវចំនួន ០២ កាំបិតផ្គាក់ កាំបិតទី០១ចំត្រូវកញ្ចឹងក ពីខាងក្រោយកាំបិតទី០២ត្រូវចំរង្វះមាត់ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

 ក្រោយទទួលបានព័ត៌មានកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលព្រៃញ្ញាត្តិ បានប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យខាងលើ ភ្លាមៗ យកមកសួនាំ នៅអធិការដ្ឋាននគបាលស្រុក ។

ជនសង្ស័យបានប្រាប់សមត្ថកិច្ចអំពីមូលហេតុដោយ សារខឹងរឿងជនរងគ្រោះ(យាយរបស់ខ្លួន) កាប់ដូងឲ្យទៅចៅម្នាក់ទៀតមុនខ្លួនហើយខ្លួនខឹងក៏ឆក់យកកាំបិតពីដៃយាយរបស់ខ្លួនកាប់លើជនរងគ្រោះដែលជាយាយរបស់ខ្លួនបណ្ដាលឱ្យស្លាប់តែម្តង។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន (បែកថ្នាំ)។

...

បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសុំណុំរឿងចាតការយតាមនីតិវិធីច្បាប់បន្ត  ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print