ម៉ូតូ២គ្រឿងជិះបុកគ្នាពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រួវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត។

 

ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង៩និង៣១នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ ពៅ ឆាយជីង ភេទប្រុស អាយុ២៨ឆ្នាំ រងរបួសត្រង់ប្រអប់ជើងខាងស្តាំ មានអាសយដ្ឋាននៅភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុភាគីម៉ូតូសងខាងបានជិះបញ្ច្រាសទិសគ្នាតាមបណ្តោយផ្លូវបេតុងលុះមកដល់ចំណុចកេីតហេតុក៏រេចង្កូតបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់ចំណែកម្នាក់ទៀតរបួសស្រាល។

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print