ខេត្តកណ្តាល ៖អាជ្ញាធរស្រុកពញាឮបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែ វិឆ្ឆិកា នេះថា លំនៅដ្ឋានប្រជាពលរដ្ឋ០១ខ្នងរងការឆេះអស់ទាំងស្រុងដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ កាលពីវេលាម៉ោង១៧និង៣០ នាទីថ្ងៃទី០៨ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
លោក អ៊ូច សៅវឿន ប្រធានគណៈបញ្ជាការឯកភាពស្រុក បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទុយ រ៉ា ជាស្ត្រីមេម៉ាយអាយុ៥៤ឆ្នាំ ដោយមានសមាជិកគ្រួសារចំនួន០៥នាក់ ផ្ទះមានទំហុំ(០៥ម៉ែត្រx ០៧ម៉ែត្រ) សាងសង់ថ្មខាងក្រោមឈើខាងលើ ដំបូលប្រកសង្ក័សី ឆេះអស់ទាំងស្រុងរួមជាមួយសម្ភារៈប្រើប្រាស់ឯកសារផ្សេងៗ ។ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ធាននគរបាលស្រុកពញាឮអស់ទឹក០១ រថយន្ត ភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង១៨និង ៣០នាទីក្នុងថ្ងៃដដែល ដោយពុំមានឆេះរាលដាលទៅលំនៅដ្ធានផ្សេង និងក៏មិនមានរងរបួសគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។
នៅព្រឹកថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ២០២៦ លោក អ៊ូច សៅវឿន ក្នុងនាមប្រធានអនុសាខាកាកបាទក្រហមស្រុក បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះជាគ្រឿងឧបភោកបរិភោក ថវិកាសម្ភារៈផ្ទះបាយ និងក៏មានការនិមន្តចូលរួមពីព្រះចៅអធិការវត្តពពែក្រោម វត្តកែវមូលី វត្តអង្គពោធិ វត្តអង្គស្លែង ផ្តល់ជូនជាទ័យទាន រួមជាមួយអាជ្ញាធរមូលដ្ធាន សមត្ថកិច្ច និងប្រជាពលរដ្ធ រួមគ្នាយ៉ាងផុលផុស ជាទឹកចិត្តដ៏ប្រពៃផ្តល់ជូនជាស្បៀងអាហារ ដើម្បីសម្រាលដល់ទុកលំបាកនែក្រុមគ្រួសាររងគ្រោះ ។
អាជ្ញាធរនិងសមត្ថកិច្ចក៏បានដាក់សេចក្តីសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គីនីក៏ក្លាយជាអគ្គីភ័យកើតឡើង៕
ដោយ៖ សុរិយា










