ជនសង្ស័យគ្រឿនញៀនសៀម ចិន ខ្មែរត្រូវនគរបាលឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈនគរបាលឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនសៀម ចិននិងខ្មែរចំនួន២ករណីផ្សេងបានមនុស្សប្រុស ស្រីចំនួន១០នាក់។សមត្ថកិច្ចបន្តថាៈអនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ និង​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាបចំនួន២ករ​ណី​ក្នុង​ថ្ងៃ​តែ​មួយ​​និង​ឃាត់​ខ្លួន​ជនសង្ស័យ​​ប្រុស​ស្រី​បានចំនួន​​ ​១០នាក់​ ក្នុង​នោះមាន​ជន​ជាតិ​ថៃចំនួន​២នាក់​ស្រី​១នាក់​​,ជនជាតិ​ចិន​ចំនួន​៤នាក់​ និ​ង​ជនជាតិ​ខ្មែរ​ចំនួន​៤នាក់​ស្រី​១នាក់​ ពាក់​ព័ន្ធ​ករណី​ជួញ​ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ស្ថិត​នូវ​ចំណុច​ភូមិ​បា​លិលេយ្យ២​ សង្កាត់​អូរ​ជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​។

និង​ដក​ហូត​បាន​វត្ថុតាង​គ្រឿងញៀន​ខុសច្បាប់​មួយ​ចំនួន​ និង​រថយន្ត​ចំនួន​៣គ្រឿង​ផងដែរ​ បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print