សមត្ថកិច្ច​ខណ្ឌ​ឬស្សីកែវ​ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ក្នុងចំណោម ៤០នាក់ ដែលនាំគ្នាបង្ហោះម៉ូតូ តាមទីសាធារណៈ

ចែករំលែក៖

 

​ភ្នំពេញ​៖ តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនឹងដឹកនាំ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឬស្សីកែវ​ ដេញ​បង្រ្កាប​ក្មេង​ទំនើង​​បង្ហោះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈ​ ធ្វើ​ឲ្យ​ក្រុម​ក្មេង​ទាំង​នោះ​ ភ័យ​ស្លន់ស្លោ​ជិះ​ម៉ូតូ​ រត់​គេច​ផ្តួល​ម៉ូតូ​ចូល​ក្នុង​ព្រៃ​ សមត្ថកិច្ច​ឃាត់​បាន​មនុស្ស​៦នាក់​ ក្នុងចំណោមគ្នីគ្នាជា៤០នាក់ មកអប់រំ។

ហេតុការណ៍​នេះ​បាន​ឃាត់​ខ្លួន​ នៅ​ម៉ោងជាង​២​ រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី​ ១០​ខែ​វិច្ឆិកា​ឆ្នាំ​២០២៦​ ជិត​រង្វង់​មូល​កាំកូ​សីធី​ សង្កាត់​ទួល​សង្កែ​ទី​២​ ខណ្ឌ​ឬស្សីកែវ​។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង០៦នាក់មាន៖ ១. ឈ្មោះ​ យិន​ លីហ្សា​ អាយុ១៨ឆ្នាំ​។ ២. ឈ្មោះឆន​ សំឡូត​ អាយុ១៨ឆ្នាំ​។ ៣. យន់​ ចាន់ឌីម​ អាយុ១៨ឆ្នាំ​។ ​   ៤. ឈ្មោះ​ យិន​  មករា​ អាយុ១៨ឆ្នាំ​។ ៥. ឈ្មោះ​ ផេង​ ភក្រត្រា​ អាយុ​១៧ឆ្នាំ​ និង ឈ្មោះ​ ចាប​ អានតុងម៉េង​ អាយុ១៨ឆ្នាំ។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចដកហូតម៉ូតូចំនួន១០គ្រឿង។លោក ហ៊ាង ថារ៉េត បន្ត​ថា​ មុន​ពេល​កើត​ហេតុ​ កម្លាំង​សមត្ថកិច្ច​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សីកែវ​ កំពុង​តែ​ល្បាតពួន​ស្ទាក់​ក្នុង​មូលដ្ឋាន​ខ្លួន​ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​និង​ការពារ​សុខ​សុវត្ថិ​ភាព​ជូន​ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​  ខណះ​មកដល់​ចំនុច​កន្លែង​ បុរី​អង្គរ​ ក៍ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នីគ្នា​ជា​២០ម៉ូតូ​ បានជិះ​ប្រដេញ​គ្នា​ និង​ បង្ហោះ​ម៉ូតូ​ ដែល​អាច​ បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ដ៍ទៃ​និង​បាត់បង់​សណ្តាប់​ធ្នាប់​សាធារណៈ​ ទើប​កម្លាំង​សមត្ថកិច្ច​ បានធ្វើ​ការ​ ប្រដេញ​តាម​ចាប់​ រហូត​ធ្វើ​ឲ្យ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ ភិតភ័យ​ស្លន់ស្លោ​ បានជិះ​ម៉ូតូ​ ចូល​ទៅ​ព្រៃ​កក់​មួយ​កន្លែង​ ហើយ​ ផ្តួល​ម៉ូតូ​នាំគ្នា​រត់គេច​ខ្លួន​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ ប្រដេញ​តាម​ចាប់​បា​ន​៦នាក់​ និង​ដក​ហូត​ម៉ូតូ​១០គ្រឿង​ផង​ដែរ​ ។

...

​ពាក់ព័ន្ធ​ហេតុការណ៍​នេះ​ បន្ទាប់​ពី​ធ្វើការ​ឃាត់​ខ្លួន​បាន​ហើយ​ សមត្ថកិច្ច​បាន​នាំ​យក​ក្មេង​ទំនើង​ទាំងនោះ​ និង​មធ្យោបាយ​ ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ឬស្សីកែវ​ និងបានឲ្យ​ អាណាព្យាបាល​ មក​ធ្វើកិច្ចសន្យា ​ធានា​យក​ទៅ​វិញ​ ចំណែក​ម៉ូតូ​សមត្ថកិច្ច​រក​ទុក​រយៈ​ពេល​៣ខែ​ ទើប​ប្រគល់​ឲ្យ​វិញ​៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print