ខេត្តមណ្ឌលគីរី ៖ ក្រុមហ៊ុនណេងណា ចំនួន៧គ្រឿង និងក្រុមហ៊ុន វាសនា ចំនួន១០គ្រឿង អាចនឹងមានកាច់ចង្កេះខ្លះទៅវៀតណាម តាមច្រកដេបួន ស្រុកស្នួល ខេត្តក្រចេះ បានសម្រេចក្នុងយប់នេះ ។ បច្ចុប្បន្នកំពុងចេញដំណើរពីស្រុកកោះញែក ខេត្តមណ្ឌលគិរី យ៉ាងរលូន ពួកគាត់មិនឱ្យខកខាន បន្ទាប់ពីរត់ការរួចរាល់ជាមួយនឹងអាជ្ញាធរ សមត្ថកិច្ច ជំនាញ ពាក់ព័ន្ធ ។ ក្នុងនោះក្នុងចំណងរថយន្តទាំង 17 គ្រឿង អាចកាច់ចង្កេះតាមច្រករបៀង D4 ចំនួន 6 គ្រឿង ។ គឺមានឈ្មោះលីនណា ជាអ្នករត់ការដើម្បីកាច់ចង្កេះឆ្លងទៅវៀតណាម តាមច្រកD4 ស្រុកស្នួល ខេត្តក្រចេះ ។ សល់ប៉ុន្មានឡានទៀត បន្តដំណើរឆ្លងកាត់ជញ្ជីងថ្លឹងរថយន្ត ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងខេត្តស្វាយរៀង ។ ប៉ុន្តែគេអះអាងថា រថយន្តដែលទៅកាន់ខេត្តទាំងពីរខាងលើ ដឹកប្រភេទឈើជន្លង់ ហើយផ្ទុកលើសមួយគុណនឹង 3 ពី PC ! ។
លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា លោកកំពុងឱ្យក្មេងតាមដានក្នុងរឿងនេះ។
លោក គឺ ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ថា លោកនឹងឲ្យខាងសមត្ថកិច្ច និងជំនាញខាងរដ្ឋបាលព្រៃឈើ ចុះធ្វើការតាមផ្លូវក្នុងយប់នេះ។
ប្រភពដែលដឹងក្នុងរឿងនេះ បានទម្លាយថា , ទោះជាមានឧបសគ្គប៉ុនណាក៏ដោយ ត្រូវតែបន្តដំណើរដល់គោលដៅ ទាំងកាច់ចង្កេះ ទាំងចេញពីទឹកដីខេត្តក្រចេះទៅកាន់ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងយប់នេះ ឬយប់រំលង អាធ្រាត្រចូលថ្ងៃទី 11 ខែវិច្ឆិកាឆ្នាំ 2026 ។ ដោយឡែកខាងខេត្តមណ្ឌលគិរី យករួចខ្លួន ដើរតួលោកសង្ឃ «កង្កែបប្រឹង ពស់ប្រឹង» ៕
ដោយ ៖ សុខ ខេមរា

(នេះជារូបភាពចាស់បម្រុងលោតឆ័ត្រទៅវៀតណាម តែបរាជ័យបន្ទាប់ពីបែកការណ៍) !










