ភ្នំពេញ៖ ក្រុមក្មេងទំនើង១ក្រុម មានគ្នា១០នាក់ ធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈត្រូវកម្លាំងល្បាតអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួន។
ការឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូខាងលើនេះកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៨:៣០នាទី នៅចំណុច ផ្លូវបេតុង ក្រោយឃ្លាំងឡាក់គី ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមផេកផ្លូវការរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រុមក្មេងទំនើងបង្ហោះម៉ូតូ មានចំនួន១០នាក់ ម៉ូតូចំនួន០៣គ្រឿង។ បាននាំគ្នាធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈបង្ករការរំខាននិងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
សម្ភារៈដកហូត ៖ ម៉ូតូ ០៣គ្រឿង រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម រយៈពេល០៣ខែ ចំពោៈក្រុមក្មេងទំនើង១០នាក់ ត្រូវបានអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ៕
ដោយ៖ សីហា សែនសុខ









