ប៉ូលីសអង់គ្លេសបានចាប់ខ្លួនមន្ត្រីអាមេរិកម្នាក់ដែលសង្ស័យថាបានធ្វើចារកម្មឱ្យប្រទេសរុស្ស៊ី

ចែករំលែក៖

ប៉ូលីសអង់គ្លេសបានប្រកាសពីការចាប់ខ្លួនមន្ត្រីអាមេរិកម្នាក់ដែលសង្ស័យថាបានធ្វើចារកម្មឱ្យប្រទេសរុស្ស៊ីនៅក្នុងប្រតិបត្តិការរួមគ្នារវាង MI5 និង FBI។

ប៉ូលិសព្រីតថេន នៅថ្ងៃអង្គារ ទី១០ ខែវិចិ្ឆកា ឆ្នាំ២០២៦ បានឱ្យដឹងថាទាហានអាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅលើទឹកដីព្រីតថេន ពីបទសង្ស័យធ្វើចារកម្មឱ្យរុស្ស៉ី បន្ទាប់ពីអាមេរិកបានដកយន្ដហោះយោធាជាច្រើនគ្រឿងចេញពីមូលដ្ឋានទ័ពអាកាសព្រីតថេន ជុំវិញការគំរាមកំហែងដាច់ដោយឡែកមួយទៀតពីអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជុំវិញការឃាត់ខ្លួនទាហានអាមេរិកខាងលើផងដែរ នាយក FBI លោក Kash Patel បាននិយាយថាការចាប់ខ្លួនបុរសម្នាក់អាយុ៤១ឆ្នាំ មានជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីការធ្វើចារកម្មឱ្យបរទេសហើយដែលនេះជាក្ដីកង្វល់ដ៏ធំមួយចំពោះសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។ ព្រមពេលជាមួយគ្នា លោកឧត្តមសេនីយ៍ត្រី Sean Stinchon ដែលជាមេបញ្ជាការនៃបញ្ជាការដ្ឋានប្រឆាំងការស៊ើបការរបស់កងទ័ពអាមេរិកបានចាត់ទុកថាការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រព្រឹត្តរបស់ទាហានជាន់ខ្ពស់ម្នាក់ដែលត្រូវបានផ្ដល់ទំនុកចិត្តឱ្យទទួលខុសត្រូវលើព័ត៌មានរសើប គឺជាការក្រើនរំឮកមួយថាការគំរាមកំហែងពីខាងក្នុងគឺមានយ៉ាងពិតប្រាកដ។
បើតាមប៉ូលិសព្រីតថេន ទាហានអាមេរិកខាងលើត្រូវបានចាប់ខ្លួននៅក្បែរទីក្រុង Gloucester កាលពីថ្ងៃអង្គារ។ ការចាប់ខ្លួននេះដែរមិនមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតប្រឆាំងភេរវកម្មនោះទេ។ ប៉ុន្តែវាបានកើតឡើងមួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកដកយន្ដហោះចាក់ប្រេងចេញពីមូលដ្ឋានទ័ពមួយរបស់ព្រីតថេន ដោយសារតែការបារម្ភពីការគំរាមកំហែងពីអ៉ីរ៉ង់៕

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print