ភ្នំពេញ ៖ ចំណាយពេលប្រាប់បុគ្គលមាត់វៀចមួង ណារ៉េតបន្តិចអំពីប្រយោជន៍នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៥-១៦ ខែ វិច្ឆិកា ឆ្នាំ២០២៦នេះ ព្រោះបុគ្គលនេះបាននិយាយថា « តើអា ហ្រ្វង់កូហ្វូនីហ្នឹងមានប្រយោជន៍អីដល់ខ្មែរ ? Six ) ។ នេះជាសំដីដ៏ឈ្លើយរបស់មួង ណារ៉េត ដែលសំដីបែបនេះបានបង្ហាញឲ្យឃើញពីការប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គការអន្តរជាតិមួយនេះដែលមានសមាជិកដល់៩០ប្រទេស ។ ប្រមាថដល់ដួងព្រះវិញ្ញាណក្ខន្ធសម្តេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានគាំទ្រពេញទំហឹងចំពោះកម្ពុជានិងនាំកម្ពុជាចូលក្នុងអង្គការនេះតាំងពីឆ្នាំ១៩៦៩មក ។ ប្រមាថដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលជាសមាជិកហ្រ្វង់កូហ្វូនី និងប្រមាថដល់ប្រទេសខ្លួនឯង ។
យើងសូមប្រាប់មួង ណារ៉េតថា ៖ កិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដោយបានគិតគូរៀបចំ២ឆ្នាំមកហើយទាំងទិដ្ឋភាពខ្លឹមសារ ពិធីការ សន្តិសុខ ភស្តុភា បដិសណ្ឋារកិច្ច និងការសម្របសម្រួលគ្រប់ទាំងអស់ ។ កិច្ចប្រជុំនេះគឺមានគោលដៅចំនួន៤ធំៗដែលមានចែងក្នុងធម្មនុញ្ញហ្វ្រង់កូហ្វូនីគឺ ៖
១- ការលើកស្ទួយការប្រើប្រាស់ភាសាបារាំង , ការលើកស្ទួយភាពចម្រុះខាងផ្នែកវប្បធម៌ និងពហុភាសា ។
២- ការលើកស្ទួយសន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ នេះគឺជាទិដ្ឋភាពខាងផ្នែកនយោបាយ ។ ប្រែក្លាយអង្គការនេះជាលំហនៃការសន្ទនាគ្នា សាមគ្គីគ្នាធ្វើការទូតបង្ការទប់ស្កាត់មុនកុំឲ្យមានសង្គ្រាមកើតឡើង ហើយប្រែក្លាយអង្គការនេះទៅជាអង្គការមួយដែលមានសមត្ថភាពរួមចំណែកការពារសន្តិភាព ស្ថិរភាពជាអន្តរជាតិ ។
៣- គឺគាំទ្រខាងផ្នែកអប់រំ បណ្តុះបណ្តាល និងស្រាវជ្រាវ ។ គោលបំណងគឺអភិវឌ្ឍធនធានមនុស្ស ។
៤- បង្កបរិយាកាសអំណោយផលខាងសម្រាប់កិច្ចសហប្រតិបត្តិការខាងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍដោយចីរភាព ។
នេះហើយដែលជាប្រយោជន៍នៃកិច្ចប្រជុំនេះ ។ យើងសូមប្រាប់លោកថា បើខ្លួនជាខ្មែរគួរណាស់មានមនសិការជាតិខ្លួនខ្លះផងកុំវៀចទាំងមាត់ វៀចទាំងខួរបែបនេះ !
ដោយ ៖ យុវជន ៧មករា











