នគរបាលប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៥នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនករណីប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ កាលពីវេលាម៉ោង១០:៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្ទះគ្មានលេខ(ទុកចោល) ផ្លូវ១៩៧៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្នុងការចុះបង្ក្រាបករណីខាងលើនេះដោយសហការជាមួយក្រុមការងាររដ្ឋបាលសង្កាត់ភ្នំពេញថ្មីផងដែរ។
ក្នុងនោះដឹកនាំដោយលោក វរសេនីយ៍ត្រី ឈឹម សារ៉ែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី
លោក អនុសេនីយ៍ឯក មាន ប៊ុនរិទ្ធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងជាក្រុមប្រឹក្សាសង្កាត់ភ្នំពេញថ្មី គណៈបញ្ជាការឯកភាពសង្កាត់ភ្នំពេញថ្មី ជាច្រើននាក់។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ជនទាំង០៥នាក់ មាន ១.ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនប្រាកដ ២.ឈ្មោះ ញ៉ែត ម សុធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនប្រាកដ ៣.ឈ្មោះ ឃឹម ចិត្តសំបូរ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនប្រាកដ ៤.ឈ្មោះ សៅ លីណា ភេទប្រុស អាយុ៣៥ឆ្នាំ ៥.ឈ្មោះ ជា ស្រីម៉ី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ មិនប្រាកដ ដែលបានដេកនៅចំណុចផ្ទះគ្មានលេខ (ទុកចោល) ទើបកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ភ្នំពេញថ្មី ឃាត់ខ្លួននៅចំណុចផ្ទះគ្មានលេខ(ទុកចោល) ផ្លូវ១៩៧៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រគល់ឱ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលភ្នំពេញថ្មី។
កម្លាំងសមត្ថកិច្ចបានធ្វើតេស្តទឹកនោមដោយប្រើឧបករណ៍ស្វែងរកសារធាតុញៀន
១. ឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ៤១ឆ្នាំ ផលទទួលបានវិជ្ជមាន(ទឹកនោមមានសារធាតុញៀន)
២. ឈ្មោះ ញ៉ែត ម សុធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ផលទទួលបានវិជ្ជមាន(ទឹកនោមមានសារធាតុញៀន)
៣. ឈ្មោះ ឃឹម ចិត្តសំបូរ ភេទប្រុស អាយុ៤១ឆ្នាំ ផលទទួលបានវិជ្ជមាន(ទឹកនោមមានសារធាតុញៀន)
៤. ឈ្មោះ សៅ លីណា ភេទប្រុស អាយុ៣៥ឆ្នាំ ផលទទួលបានវិជ្ជមាន(ទឹកនោមមានសារធាតុញៀន)
៥. ឈ្មោះ ជា ស្រីម៉ី ភេទស្រី អាយុ២១ឆ្នាំ ផលទទួលបានវិជ្ជមាន(ទឹកនោមមានសារធាតុញៀន)
អ.ក.ន.ក សង្កាត់ និងគណៈបញ្ជាការសង្កាត់ភ្នំពេញថ្មីឯកភាព ស្នើសុំបញ្ជូន ១.ឈ្មោះ សៅ វណ្ណា ២.ឈ្មោះ ញ៉ែត ម សុធារិទ្ធ ៣.ឈ្មោះ ឃឹម ចិត្តសំបូរ ៤.ឈ្មោះ សៅ លីណា ៥.ឈ្មោះ ជា ស្រីម៉ី ខាងលើដើម្បីបញ្ជូនគាត់ទៅមជ្ឈមណ្ឌលស្តារនីតិសម្បទា និងយុត្តិធម៌សង្គម រាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។

...

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់បានបញ្ជូនជនអនាថាខាងលើទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាតាមនីតិវិធី៕ ដោយ៖ សីហា សែនសុខ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print