ឃាត់ខ្លួនក្មេងទំនើង២នាក់ ពាក់ព័ន្ធនឹងការជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ប្រដេញគ្នា និងបង្កសំឡេងរំខានដល់អ្នកដទៃ

ចែករំលែក៖

ខេត្តសៀមរាប÷នៅវេលាម៉ោង ១៧ និង០០នាទី ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងកងរាជអាវុធហត្ថស្រុកក្រឡាញ់ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនក្មេងទំនើង ២នាក់ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង ប្រដេញគ្នា និងបង្កសំឡេងរំខានដល់អ្នកដទៃ នៅភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្រោយការសាកសួរ ក្មេងទាំងពីរនាក់បានទទួលស្គាល់កំហុសរបស់ខ្លួន និងត្រូវបានធ្វើការអប់រំ ណែនាំ ដាក់វិន័យ ធ្វើកិច្ចសន្យា ព្រមទាំងប្រគល់ជូនអាណាព្យាបាលធានាយកទៅផ្ទះវិញ។ ចំណែកម៉ូតូត្រូវបានដកហូតរក្សា ទុករយៈពេល ០៣ខែ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រឡាញ់។

កងរាជអាវុធហត្ថខេត្តសៀមរាបបានផ្ដល់នូវសារអប់រំថា កុំរង់ចាំដល់ថ្ងៃសោកស្តាយ ទើបនឹកឃើញពីកំហុសរបស់ខ្លួន! កុំយកភាពសប្បាយរបស់ខ្លួន ទៅបំផ្លាញសេចក្តីសុខអ្នកដទៃ!

កងរាជអាវុធហត្ថខេត្តសៀមរាប ក៏សូមអំពាវនាវដល់យុវជនទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពទំនើង ដែលបង្កការភ័យខ្លាចដល់អ្នកដទៃ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ រាល់សកម្មភាពល្មើសនឹងត្រូវបានសមត្ថកិច្ចចាត់វិធានការតាមនីតិវិធីច្បាប់។

...

ជាចុងក្រោយ កងរាជអាវុធហត្ថខេត្តសៀមរាប បានអំពាវនាវដល់យុវជនទាំងអស់ ចូលរួមគោរពច្បាប់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរួមគ្នាកសាងសង្គមមួយដែលមានសុវត្ថិភាព និងសេចក្តីថ្លៃថ្លូរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print