រដ្ឋបាលសង្កាត់ចោមចៅទី១ចុះប្រមូលជនអនាថាសរុប៣០នាក់បញ្ជូនទៅមន្ទីរសង្គមកិច្ច

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលសង្កាត់ចោមចៅទី១ ដឹកនាំដោយលោក កង វង ចៅសង្កាត់បានចុះប្រមូលជនអនាថា គ្មានទីជម្រក ដេីរស្នាក់អាស្រ័យតាមដងផ្លូវ ធ្វេីឲ្យបាត់បង់សណ្តាប់ធ្នាប់ដេីម្បីបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានី។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក បានដឹកនាំ គណបញ្ជាការឯកភាពសង្កាត់ចោមចៅទី១ បានចុះរដ្ឋបាល ដេីរប្រមូលក្រុមជនអនាថា ដែលគ្មានទីជម្រកច្បាស់ាស់ ដេីរដេក អង្គុយ តាមដងផ្លូវ អង្គុយចាំសុំលុយតាមស្តុប ជាដេីម។ 

ក្នុងប្រតិបត្តិការចុះប្រមូលក្រុមជនអនាថាខាងលេីនេះ គោលបំណងមិនចង់ឃេីញរូបភាពបែបនេះ តាមផ្លូវសាធារណៈ ប៉ះពាល់សណ្តាប់ធ្នាប់សង្គម។ 

លោក ចៅសង្កាត់បន្តថា ការចុះប្រមូលក្រុមជននេះកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន៣០នាក់ ក្នុងនោះស្រី៧នាក់ ។ 

...

ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីខាងលេីត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញដេីម្បីអប់រំបន្ត៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print