Galatasaray បញ្ជាក់ថា Victor Osimhen ត្រូវវះកាត់ជង្គង់ និងអាចអវត្តមានពីក្រុមជម្រើសជាតិនីហ្សេរីយ៉ា

ចែករំលែក៖

ក្លិប Galatasaray បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Victor Osimhen នឹងត្រូវវះកាត់ជង្គង់ខាងឆ្វេង បន្ទាប់ពីរងរបួសក្នុងការប្រកួត UEFA Champions League ទល់នឹង VfB Stuttgart កាលពីថ្ងៃអង្គារ។

 

លទ្ធផលពិនិត្យសុខភាព រួមទាំងការថត MRI បានរកឃើញបំណែកសេរីនៅក្នុងសន្លាក់ជង្គង់ ដែលធ្វើឱ្យក្រុមគ្រូពេទ្យណែនាំឱ្យធ្វើការវះកាត់ដោយប្រើកាមេរ៉ា (Arthroscopic Surgery) នៅមន្ទីរពេទ្យ Maslak Acıbadem នាថ្ងៃសៅរ៍ ក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិតក្លិប Yener İnce។

 

ដោយសាររបួសនេះ Osimhen នឹងអវត្តមានពីការប្រកួតជាមួយ Amed Sportif Faaliyetler នៅថ្ងៃសៅរ៍ ហើយក៏អាចខកខានការប្រកួតជម្រុះ Africa Cup of Nations 2027 របស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ា ទល់នឹងតង់ហ្សានីផងដែរ។ បច្ចុប្បន្ន Galatasaray មិនទាន់កំណត់រយៈពេលសម្រាកព្យាបាលជាក់លាក់នៅឡើយទេ។

 

នីហ្សេរីយ៉ាគ្រោងប៉ះតង់ហ្សានីនៅថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងទីក្រុង Uyo មុនធ្វើដំណើរទៅកាន់ទីក្រុង Dar es Salaam សម្រាប់ជើងទីពីរ នៅបួនថ្ងៃបន្ទាប់។

...

 

គួររំឭកថា Osimhen ក៏ធ្លាប់ខកខានការប្រកួតជម្រុះពីរលើកដំបូងរបស់នីហ្សេរីយ៉ា ទល់នឹង Madagascar និង Guinea-Bissau កាលពីខែកញ្ញា ដោយសាររបួសសាច់ដុំ។ នីហ្សេរីយ៉ាស្ថិតក្នុងពូល L ជាមួយតង់ហ្សានី Madagascar និង Guinea-Bissau ខណៈតង់ហ្សានីទទួលបានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ ក្នុងនាមជាម្ចាស់ផ្ទះរួមជាមួយកេនយ៉ា និងអ៊ូហ្គង់ដា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print