Update៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវទីមួយ ប្រ៊ីហ្ស៊ីត ម៉ាក្រុង (Brigitte Macron) បន្ទាប់ពីបញ្ចប់ពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក អេម៉ានុយអែល ម៉ាក្រុង មកកាន់កម្ពុជានេះ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយក្នុងទំនាក់ទំនងកម្ពុជា-បារាំង បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អតីតប្រធានាធិបតីបារាំង លោក ហ្សាល ដឺហ្គោល (Charles de Gaulle) នៅឆ្នាំ១៩៦៦ និងលោក ហ្វ្រង់ស្វ័រ មីទែរ៉ង់ (François Mitterrand) នៅឆ្នាំ១៩៩៣។

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ក្រៅពីការចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះមហាក្សត្រ, ប្រធានាធិបតីបារាំង ក៏នឹងអញ្ជើញចូលរួមជាអធិបតីជាមួយ ព្រះអម្ចាស់ជីវិតតម្កល់លើត្បូង ក្នុងព្រះរាជពិធីបិទបញ្ចប់គម្រោងជួសជុលកែលម្អប្រាសាទមេបុណ្យខាងលិច នៅខេត្តសៀមរាប។

...

លោកក៏នឹង ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print