នគរបាលក្រុងបាវិត ស្រាវជ្រាវនិងបង្ក្រាបករណីចោរកម្ម លួច និងទទួលផលចោរកម្ម ចំនួន២លើក ឃាត់ខ្លួនជនសង្ស័យសរុប៥នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:នគរបាលក្រុងបាវិត ស្រាវជ្រាវនិងបង្ក្រាបករណីចោរកម្ម លួច និងទទួលផលចោរកម្ម ចំនួន២លើក ឃាត់ខ្លួនជនសង្ស័យសរុប៥នាក់។

នគរបាលក្រុងបាវិតបានអោយដឹងថា ក្រោមការដឹកនាំរបស់លោកវរៈសេនីយ៍ឯក សំ សំអុល អធិការនគរបាលក្រុងបាវិត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត  សហការជាមួយកម្លាំងបង្ការបង្ក្រាបផ្សេងៗប្រចាំក្រុងបាវិត និងប៉ុស្តិ៍នគរបាលរដ្ឋបាលបាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ស្រាវជ្រាវនិងបង្ក្រាបករណីចោរកម្មបានចំនួនពីរលើក លើកទី១ជាករណី លួច (លួចកាត់ខ្សែភ្លើង ប្រជា ពលរដ្ឋ) កើតហេតុកាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៦ ជនសង្ស័យចំនួន០១នាក់  មានឈ្មោះ ថន លូន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នាញ  សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង រួមនិងវត្ថុតាង ។ សហការជាមួយផ្នែកគ្រឿងញៀនតែសារធាតុញៀន វិជ្ជមាន (+)។

 ដកហូត  វត្ថុតាងរូមមាន ម៉ូតូម៉ាកហុងដា សេ125 ពណ៍ខ្មៅ  ស្លាកលេខ មួយគ្រឿងស្វាយរៀង 1A 5180 (មធ្យោបាយធ្វើសកម្មភាព)ខ្សែភ្លើងមួយដុំធំអាគុយចំនួន ០៦ ដុំពិលចំនួន ០១ ដង្កាប់ ចំនួន០១ ។

សមត្ថកិច្ចបន្តថា លើកទី២   នៅថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៦ សមត្ថកិច្ចយើងឃាត់បានជនសង្ស័យម្នាក់ រួមនិងវត្ថុតាង ជនសង្ស័យ ទី ១ មានឈ្មោះ សួន មករា ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃស្នួល ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង  និង បានបន្តស្រាវជ្រាវ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នាំខ្លួន ជនសង្ស័យ បានចំនួន៣នាក់បន្ថែមទៀត ឈ្មោះអែល ចម្ថា ភេទប្រុស អាយុ៤០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង ( ដែលជាម្ចាស់ម៉ូតូរ៉ឺម៉ក)។

ឈ្មោះ  សាន់ អឹល ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិបាឡាំង ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ(អ្នកលួច)។

និងឈ្មោះ ផេង ចាន់ថេង ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិតាហៀវក្រោម  ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ (អ្នកលួច)ព្រមទាំងដក វត្ថុតាងរួមមាន  ១.ម៉ូតូអូសរ៉ឺម៉ក Honda Wave ពណ៍ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។

២.ដែកស៊ុមទ្វារ បង្អួច មួយចំនួន ធំ ។ 

សមត្ថកិច្ចបានសហការជាមួយផ្នែកគ្រឿងញៀន ធ្វើតេស្តសារធាតុញៀនគឺ វិជ្ជមានទាំង៤នាក់(+) ។

...

បច្ចុប្បន្នជនសង្ស័យ៥នាក់ខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print