ឆ្លងចរន្តភ្លើងឆាបឆេះរថយន្តកំពុងធ្វើដំណើរលើដងផ្លូវនៅខណ្ឌពោធិសែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តមួយគ្រឿងកំពុងបើកបរលើដងផ្លូវ ស្រាប់តែឆ្លងចរន្តបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្សែងខ្មួរខ្មាញ់បង្កអោយមានការភ្ញាក់ផ្អើលយដល់អ្នកធ្វើដំណើរ។

 

ហេតុការណ៍ឆាបឆេះរថយន្តនេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ (ទំនប់កប់ស្រូវ )សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

 

តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុបានឃើញរថយន្តរងគ្រោះម៉ាក VOLVO ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BH:1517 បើកបរដោយជនជាតិចិនតាមបណ្ដោយផ្លូវទំនប់កប់ស្រូវទិសដៅពីជើងមកត្បូងខណ: មកដល់ចំណុចកើតហេតុស្រាប់រថយន្តឆ្លងចរន្តភ្លើងឆាបឆេះរថយន្តបង្កជាអគ្គិភ័យផ្សែងខ្មួរខ្មាញ់បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងប្រជាពលរដ្ឋជិតខាងយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់អោយរលត់ទៅវិញភ្លាម។

 

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរមិនបង្កអោយមានអ្នករងរបួសឬស្លាប់នោះគ្រាន់តែរងការខូចខាតរថយន្តនិងសម្ភារៈប្រើប្រាស់មួយចំនួនប៉ុណ្ណោះ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print