ភ្នំពេញ៖ យុវជនពីរនាក់ បានរងរបួសធ្ងន់ស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្ត toyota prius បើកបុកពេញទំហឹង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវ២៨គ្រួសារដែលស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានយុវជន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ស្លាកលេខភ្នំពេញ1IW-5711 តាមបណ្តោយផ្លូវ២៨គ្រួសារលុះមកដល់ចំណុចកើតហេតុក៏មាន
រថយន្ត toyota prius មួយគ្រឿងពណ៌ក្រហមដែលពាក់ស្លាកលេខភ្នំពេញ2CI-7032បើកបរក្នុងល្បឿនលឿក៏បុកជាមួយម៉ូតូយុវជនពីរនាក់ខាងលើបណ្ដាលឲ្យម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ត្រូវបញ្ជូនទៅព្យាបាលននៅមន្ទីរពេទ្យ ចំណែកម៉ូតូផ្លោងទៅជាប់របងផ្ទះប្រជាពលរដ្ឋ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថាក្រោយកើតហេតុអ្នកបើកបរឯរថយន្តបង្កមិនបានឈប់ដោះស្រាយជាមួយភាគីខាងម៉ូតូនោះទេគឺព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែស្លាកលេខរថយន្តតែប៉ុណ្ណោះ សង្ឃឹមថាសមត្ថកិច្ចផ្នែកជំនាញនិងស្រាវជ្រាវតាមរយះស្លាកលេខនេះដើម្បីរកម្ចាស់រថយន្តបង្ករឲ្យចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះជាក់ជាមិនខាន៕
ដោយ៖ សីហា សែនសុខ










