ភ្នំពេញ៖ ក្រុមអ្នកលេងតាមភូមិចំនួន០៤នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសង្កាត់ឃ្មួញ។
នគរបាលខណ្ឌសែនសុខ បានឲ្យដឹងថាជនសង្ស័យ ទាំង០៤នាក់ជាក្រុមអ្នកលេងហេងស៊យតាមភូមិ មាន៖
១-ឈ្មោះ កេត ជេស្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤៥៤ ផ្លូវលំ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ,
២-ឈ្មោះ អ៊ុ សុផាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ចូន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ,
៣-ឈ្មោះ សាត ម៉េងហ៊ុត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ២ សង្កាត់ឃួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ,
៤-ឈ្មោះ លីដា សិលា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ចូន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ។សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យរូបនេះដែលបានប្រើកាំបិតផ្គាក់ ដាវ ដំបង ដេញ វាយកាប់បណ្តាលឲ្យរបួសបាតដៃសងខាង និងក្បាល ដេរសរុបចំនួន៣៣ថ្នេរ កាលពីថ្ងៃទី១៥ -១១-២០២៦ លើ ឈ្មោះ កល់ សុផានិត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកស ១២៥ ពណ៌ខ្មៅ ស៊េរី២០២៥ ស្លាកលេខ ភ្នំពេញ 1LT-3822 និងម៉ូតូម៉ាកនិច ពណ៌ ខៀវ ស៊េរី២០២៥ ស្លាកលេខ ភ្នំពេញ 1LQ-2836) , ដាវ ០១ដើម , កាំបិត ផាក់០១ដើម របស់ជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ សីហា សែនសុខ










