កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបឃាត់ខ្លួនជនសង្ស័យចំនួន ៧៨នាក់ 

ចែករំលែក៖

ខេត្តសៀមរាប÷ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបរួមមាន កម្លាំងយោធភូមិភាគទី៤ កម្លាំងតំបន់ប្រតិបត្តិការសឹងរង ខេត្តសៀមរាប កម្លាំងតំបន់ប្រតិបត្តិការសឹករង ខេត្តកំពង់ធំ និងកម្លាំងវរសេនាតូចការពារអាកាស យោធភូមិភាគទី៤ សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសា្រស្ត ខេត្តសៀមរាប និងកំពង់ធំ។

 

គោលដៅទី១ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

កម្លាំងចំនួន ៧នាក់ កាណូតចំនួន ៣គ្រឿង ដឹកនាំដោយលោកនាយចំណង់ ឈឿង សុជាតិ មេបញ្ជាការកងអនុសេនាតូចទី៣ កងអនុសេនាធំទី៣ វរសេនាតូចស៊ើបការណ៍ សហការជាមួយអង្គភាពជំនាញ ចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ នៅភូមិសាស្រ្តសង្កាត់ចុងឃ្នៀស សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

 

គោលដៅទី២ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

កម្លាំងចំនួន ២នាក់ កាណូតចំនួន ១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ា ដន មេបញ្ជាការរង វរសេនាតូចការពារអាកាស សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទ ល្មើសនេសាទ នៅភូមិសាស្រ្តឃុំកែវពណ៌ ស្រុកពួក។

 

គោលដៅទី៣ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

កម្លាំងចំនួន ១៨នាក់ កាណូតចំនួន ៣គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ខេង ពៅ នាយសេនាធិការរង តំបន់ប្រតិបត្តិការសឹងរងសៀមរាប សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ នៅភូមិសាស្រ្តឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម និងឃុំអន្លង់សំណរ ស្រុកជីក្រែង។

 

គោលដៅទី៤ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ

កម្លាំងចំនួន ៨នាក់ កាណូតចំនួន ២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹងរងកំពង់ធំ សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ ចុះប្រតិបត្តិការបង្ក្រាបទប់ស្កាត់បទល្មើសនេសាទ នៅភូមិសាស្រ្តឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។

 

ជាលទ្ធផលបង្ក្រាបរួម រុះរើ និងបំផ្លាញឧបករណ៍នេសាទនៅហ្នឹងកន្លែងរួមមាន៖

_ដកហូតកាណូតចំនួន ១៣គ្រឿង

_ឈ្នាងអូសលៀស ១៣គ្រឿង

_កញ្រ្ចែងរែងលៀស ១៣គ្រឿង

_របាំងសាច់អួន ១០របាំង ប្រវែង ៧៩០ម៉ែត្រ

_ឡុកសាច់អួន ១០គ្រឿង

_លប់លូសាច់អួន ១០មាត់

_ចាក់ប្រលែងលៀសចូលទន្លេវិញ ប្រមាណ ១,៣០០គីឡូក្រាម

_ចាក់ប្រលែងកូនត្រីចម្រុះ ប្រមាណ ៤០គីឡូក្រាម

_បង្គោលចម្រឹង ២៥០ដើម

_អប់រំណែនាំប្រជានេសាទចំនួន ៣នាក់ (ស្រី ១នាក់) កាណូត ២គ្រឿង

_និងឃាត់ខ្លួនជនសង្ស័យ ចំនួន ៧៨នាក់ (ស្រី ២២នាក់)៕

...

ដោយឋ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print