បញ្ជូនមុខសញ្ញាជនសង័្សយ៨នាក់ទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦ នេះសមត្ថកិច្ចនគរបាលបានបញ្ជូនក្រុមជនសង័្សយចំនួន ៨នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ហើយបន្ទាប់ពីបានធ្វើការស្រាវជ្រាវ បង្រ្កាបសាកសួរនិងកសាងសំណុំរឿងរួចរាល់។

កិច្ចប្រតិបត្តិការដ៏ក្តៅនេះធ្វើឡើង ដោយបានការសម្រប សម្រួលលើនីតិវិធី ពីតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចង្អុលទិសដឹកនាំដោយមានលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌដឹកនាំកម្លាំងជំនាញក្នុងផែន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន អធិការ -កម្លាំងអធិការដ្ឋាន នគរបាលស្រុករតនមណ្ឌលដែល មានលោកវរសេនីយ៍ ទោ សោម សុ ធា ជាអធិការ ស្រាវជ្រាវនិងឃាត់ខ្លួនជនសង័្សយចំនួន១០នាក់ភេទប្រុសជាបន្តបន្ទាប់ ក្នុងអំពើលួចមានស្ថានទម្ងន់ទោស ( កាប់ប្លន់យកម៉ូតូ ) មួយករណីដែលបានកើតឡើងកាលពីរាត្រីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោងប្រមាណ ២២និង៣០នាទី នៅចំណុចផ្លូវបំបែកជាបួនស្ថិតក្នុងភូមិរំចេក៤សង្កាត់រតនៈ ក្រុងនិងខេត្តបាត់ ដំបង ។

ករណីនេះក្រុមជនសង័្សយប្រើប្រាស់ដុំថ្ម មួកសុវត្ថិភាពនិងកាំបិតដេញកាប់ជនរងគ្រោះ ឈ្មោះ វ៉ាន់ សារ៉ាវុធ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ បានសម្រេច ហើយគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗដោយនាំយកម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឆ្នាំផលិត ២០១៥ ពាក់ផ្លាកលេខបាត់ដំបង 1W-7956 យកទៅបាត់ហើយ ព័ត៌មាននេះបាន ដឹងដល់សមត្ថកិច្ចនគរបាល និងឈានដល់ការស្រាវជ្រាវបង្ក្រាបដោយដក ហូតបានមកវិញ។

សមត្ថកិច្ចប្រមូលបានម៉ូតូចំនួន៦គ្រឿងដែល០១គ្រឿងជារស់ជនរងគ្រោះខាងលើ,-កាំបិតចំនួន០២ ដើម
-ផ្លាកលេខម៉ូតូ០១សន្លឹក (បាត់ដំបង1W-7956 )។

នៅក្នុងចម្លើយសារភាពរបស់ពួកគេៗប្រាប់ថា កន្លងមកគឺក្រុមគេនេះហើយ ដែលបានធ្វើសកម្មភាពបង្កការអុកឡុក ដោយហិង្សាទៅលើអ្នកដទៃដោយការគុបដុំថ្ម និងដេញវាយជនរងគ្រោះ បង្កភាពអាណាធិបតេយ្យ ក្នុងមូលដ្ឋានក្រុងបាត់ដំបង តែពេលនេះពួកគេត្រូវសមត្ថកិច្ចបង្រ្កាបនិង អនុវត្តតាមផ្លូវច្បាប់បានសម្រេច។

សូមបញ្ជាក់ថា ក្នុងចំណោមជនសង័្សយទាំង១០នាក់ដែលនាំមកសាកសួរនេះ ដោយសារមានចំនួន ០២នាក់ដែលគេមានអាយុ តិចជាង១៤ឆ្នាំទើប សមត្ថកិច្ចមិន បានបញ្ជូនទៅអយ្យការអមសាលាដំបូងនោះទេ៕

...

ថោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print