«ចែ ហ៊ួយ» លក់ម៉ូតថ្លៃម្ល៉េះ ! ឱ្យបុរសពិការភ្នែកម្នាក់ ម៉ាក Giorno មួយគ្រឿងនៅហាងរបស់គាត់តម្លៃរហូតដល់ ១៣០០ដុល្លារ

ចែករំលែក៖

«ចែ ហ៊ួយ» លក់ម៉ូតថ្លៃម្ល៉េះ ! ឱ្យបុរសពិការភ្នែកម្នាក់ ម៉ាក Giorno មួយគ្រឿងនៅហាងរបស់គាត់តម្លៃរហូតដល់ ១៣០០ដុល្លារ

ខេត្តកណ្តាល ៖ មន្រ្តីនគរបាលមូលដ្ឋាននៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល នៅថ្ងៃទី១៨ ខែវិច្ឆិកា បានចុះទៅសួរនាំស្រ្តីម្ចាស់ហាងលក់ម៉ូតូឈ្មោះ «ចែ ហ៊ួយ» ក្រោយមានព័ត៌មានបុរសពិការភ្នែកម្នាក់ បានទិញម៉ូតូម៉ាក់ Giorno មួយគ្រឿងនៅហាងរបស់គាត់តម្លៃរហូតដល់ ១៣០០ដុល្លារ។

តាមកំណត់ហេតុរបស់នគរបាល, ពិនិត្យឃើញចម្លើយរបស់ម្ចាស់ហាងថា ម៉ូតូនេះ បុរសពិការភ្នែកបានបាញ់លុយម្តងបន្តិចរហូតដល់៣លានរៀល ទើបមកយកម៉ូតូ។

ម្ចាស់ហាងថា ម៉ូតូមួយគ្រឿងនេះតម្លៃ៣លានរៀល តែបុរសពិការភ្នែកឲ្យដាក់តម្លៃ ១៣០០ដុល្លារនៅក្នុងវិក័យបត្រ។

រឿងយ៉ាងណានោះ នេះគ្រាន់តែជាកំណត់ហេតុដែលទទួលចម្លើយពីម្ចាស់ហាង រង់ចាំនគរបាលស្តាប់ចម្លើយបុរសពិការម្តងវិញ ទើបដឹងការពិតពី «ចែ ហ៊ួយ» លក់ម៉ូតថ្លៃម្ល៉េះ ! ឱ្យបុរសពិការភ្នែកម្នាក់ ម៉ាក Giorno មួយគ្រឿងនៅហាងរបស់គាត់តម្លៃរហូតដល់ ១៣០០ដុល្លារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print