ឃាត់ខ្លួនជួនសង្ស័យម្នាក់ករណីដឹកជញ្ជូន និងរក្សាទុកសត្វព្រៃខុសច្បាប់ ដកហូតពស់ថ្លាន់ ២៧ការ៉ុង ទម្ងន់ ៣១៨,៤គីឡូក្រាម

ចែករំលែក៖

ខេត្តសៀមរាប÷ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បង្ក្រាបករណីដឹកជញ្ជូន និងរក្សាទុកសត្វព្រៃខុសច្បាប់ ដកហូតពស់ថ្លាន់ ២៧ការ៉ុង ទម្ងន់ ៣១៨,៤គីឡូក្រាមឃាត់ខ្លួនជនសង្ស័យម្នាក់។

 

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានបង្ក្រាបករណីដឹកជញ្ជូន និងរក្សាទុកសត្វព្រៃ (ពស់ថ្លាន់) ដោយខុសច្បាប់ នៅភូមិ៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតពស់ថ្លាន់សរុបចំនួន ២៧ការ៉ុង ទម្ងន់ ៣១៨,៤គីឡូក្រាម។

 

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៦ ដោយមានការសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី។

 

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

 

សូមចូលរួមការពារ និងអភិរក្សសត្វព្រៃ ដោយមិនគាំទ្រការជួញដូរសត្វព្រៃខុសច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print