គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើសឆបោកអនឡាញស្គេម (Online Scams) នៅហាង” ចាម៉ល ស៊ូភើ សប២៤” នៅខណ្ឌដូនពេញ 

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់បង្កប់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) នៅហាង” ចាម៉ល ស៊ូភើ សប២៤” ស្ថិតនៅផ្ទះលេខ១១៣ ផ្លូវ១៤៨ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

ក្នុងប្រតិបត្តិការនោះជាលទ្ធផល ៖ ក្រុមការងាររកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១០នាក់ ស្រី០២នាក់ ក្នុងនោះ ០២នាក់ មានឯកសារត្រឹមត្រូវ និង ០៨នាក់ ពុំមានឯកសារត្រឹមត្រូវ និងពិនិត្យឃើញមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ០២នាក់ ដែលបានប្រព្រឹត្ត។

 

ដោយឡែកពាក់ព័ន្ធជនបរទេសសង្ស័យសរុបចំនួន ១០នាក់ខាងលើ ក្រុមការងារសមត្ថកិច្ចចម្រុះបានសម្រេចបានប្រគល់ជូន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនិតិវិធី ។

...

 

ជាមួយគ្នានេះក្រុមការងារសមត្ថកិច្ចចម្រុះបានដកហូតសម្ភារៈពាក់ព័ន្ធមួយចំនួនពីទីតាំងខាងលើនេះ ហើយក៏ពុំបានធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំងឡើយ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print