អភិបាលរាជធានីភ្នំពេញ ដង្ហែអង្គកឋិនទាន និងប្រារព្ធពិធីសិតព្រះពុទ្ធរូបស្ពាន់ នៅវត្តប្រសិទ្ធិរីម្នារាម ប្រមូលបច្ច័យបានជាង ៨ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ រួមជាមួយលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែអង្គកឋិនទានចេញពីសាលារាជធានីភ្នំពេញ ឆ្ពោះទៅកាន់វត្តប្រសិទ្ធិរីម្នារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីវេរប្រគេនត្រៃចីវរ និងប្រមូលបច្ច័យ យកមកកសាងព្រះវិហារ ។

អង្គកឋិនទានដែលបានរៀបចំតាំងពីរសៀលថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រមូលបានបច្ច័យជាប្រាក់រៀលចំនួន ១៨០,១២៤,០០០ រៀល និងប្រាក់ដុល្លារចំនួន ៣០,១៦៥ ដុល្លារ សរុបរួមជាប្រាក់ដុល្លារប្រមាណ ៨០,១៩៦ ដុល្លារអាមេរិក ដើម្បីវេរប្រគេនព្រះសង្ឃសម្រាប់ បន្តកសាងព្រះវិហារ និងសមិទ្ធផលនានាក្នុងទីអារាមនេះ ។

បន្ទាប់ពីពិធីវេរប្រគេនអង្គកឋិនទាន និងឧទ្ទិសមហា កុសលជូនដល់បុព្វការីជន និងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិរួចមក លោល ឃួង ស្រេង និងលោកស្រី ក៏បាន ប្រារព្ធពិធី សិតព្រះពុទ្ធរូបពីលោហៈស្ពាន់ ដើម្បីតម្កល់ទុកលើព្រះវិហារថ្មីក្នុងវត្តប្រសិទ្ធិរីម្នារាម ទុកជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទ និងរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរុងរឿងក្រោមម្លប់សន្តិភាព ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print