ខេត្តស្វាយរៀង: នគរបាលក្រុងបាវិត បង្ក្រាបករណីចោរកម្ម ចំនួនបីលើក លើកទី១ជាករណី លួចមានស្ថានទម្ងន់ទោស (លូចគាស់ទូ ATM )ឃាត់ខ្លួនជនសង្ស័យសរុប៤នាក់។
យោងតាមនគរបាលក្រុងបានអោយដឹងថា ក្រោមការដឹកនាំរបស់ លោកវរៈសេនីយ៍ឯកសំ សំអុល អធិការនគរបាលក្រុងបាវិត និងមានការចង្អុលជំនាញបន្ថែម ពីលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលបាទី ,បាវិត និងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស កាលពីថ្ងៃទី១៦ ,១៧ និងទី ១៩ ស្រាវជ្រាវនិងបង្ក្រាបករណីចោរកម្មបានចំនួនបីលើក ។
សមត្ថកិច្ចបញ្ជាក់ថា លើកទី១ជាករណី លួចមានស្ថានទម្ងន់ទោស (លូចគាស់ទូ ATM )
កើតហេតុកាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ជនសង្ស័យចំនួន០១នាក់ មានឈ្មោះគន់ ស្វាយរៀង ភេទប្រុស អាយុ១៤ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង រួមនិងវត្ថុតាង (មុខសញ្ញាលួចសកម្ម ទើបចេញពីពន្ធនាគារ ) ។ និងដកហូត វត្ថុតាង:ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៤ ស្លាកលេខ ស្វាយរៀង 1D-8807ទួណាវីស ចំនួន០១ ។
ករណីទី២ ករណី លួច(សម្ភារ នៅថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៣និង៤០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានធ្វើការល្បាតចល័តការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន លុះមកដល់នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក៍ប្រទះឃើញមានម៉ូតូ០១គ្រឿងដឹកដែក ភ្លាមនោះសមត្ថកិច្ចយើងមានការសង្ស័យសមត្ថកិច្ចបានឃាត់និងបាននាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសួរនាំ ។
ដោយ ជនសង្ស័យ មាន ឈ្មោះនី ចន្ធី ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈសមត្ថកិច្ច សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន តេស្តទឹកម៉ូត្រជាលទ្ធផលវិជ្ជមាន(+) ។
ព្រមទាំងដក វត្ថុតាងរួមមាន:.ម៉ូតូ yamaha sirius ពណ៍ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង.ដែកស៊ុមទ្វារ បង្អួច មួយចំនួនធំ ។
និងករណីទី៣ ករណីលួច (លួចម្ភារះ ខ្សែរភ្លើង ក្នុងសង្កាត់បាវិត នៅ វេលាម៉ោង៣ ទាបភ្លឺឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានធ្វើការល្បាតចល័តការពារសន្តិសុខសុវត្ថិភាពក្នុងមូលដ្ឋាន លុះមកដល់ចំណុចផ្លូវបេតុង កំពង់ស្ពានស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ក៍ប្រទះឃើញមានម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់ ដោយមានដឹក សម្ភារះ គួរអោយសង្ស័យ ភ្លាមនោះសមត្ថកិច្ចយើង ក៍បានឃាត់ អោយឈប់ ដើម្បីត្រួតពិនិត្យ និងបាននាំខ្លួនរួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសួរនាំ ។
ជនសង្ស័យមាន.ឈ្មោះចាន់ សំណាង (ហៅថា)ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិត តាបិបសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងឈ្មោះគឹម យិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ មិនប្រាកដ មានទីនៅភូមិ បាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងវត្ថុតាងរួមមាន:ម៉ូតូ ម៉ាក ធូដេពណ៍ខ្មៅ គ្មានផ្លាកលេខ ចំនួន០១គ្រឿង(មធ្យោបាយជិះទៅធ្វើសកម្មភាព)
ខ្សែភ្លើង ៣ដុំកន្ត្រៃ ដែក ដងជរ័១ពិលឆ្លុះ ២.កូនកាំបិតដងឈើ១ នឹងសម្ភារះ ដែកមួយចំនួនធំ។
ដោយជនសង្ស័យទាំងពីរខាងលើ ធ្វើតេស្តរកសារធាតុញៀន(+)វិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យទាំងបីករណី ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់។










