អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងស្ទើរទាំងស្រុងនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ផ្ទះចំនួនពីរខ្នងត្រូវបានអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ជួយពន្លត់នៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងជើងភ្លើងស្តុបផ្សារបឹងឈូក ស្ថិតក្នុងភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

 

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យ កើតឡើងខាងលើនេះដែរបានបណ្តាលឱ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង ដែល១ខ្នងមានទំហំ ៥ម៉ែត្រ×៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ អោម សារ៉េត ភេទស្រី អាយុ ៥០ ឆ្នាំ មុខរបរនៅផ្ទះ និង១ខ្នងទៀតមាន ទំហំ ៤ម៉ែត្រ×១៥ម៉ែត្រ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿង ដែលមានម្ចាស់ឈ្មោះ ជា វាសនា ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ លក់ដូរ ។

 

នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះសហការជាមួយកម្លាំងបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បុករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង ចុះជួយពន្លត់រហូតគ្រប់គ្រងបានទាំងស្រុងមិនបណ្តាលអោយឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋដទៃផ្សេងទៀត ហើយក៏មិនបណ្តាលឲ្យមានប៉ះពាល់ដល់អាយុជីវិតមនុស្សឬសត្វឡើយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print