ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករ៉ឺម៉កចតស្ងៀមបណ្តាលឲ្យរងរបួសបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុករ៉ឺម៉កលក់មូលបណ្តាលឲ្យរងរបួសត្រូវបាន

កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៩និង០០នាទី  ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៣ ភូមិ ទួលកី សង្កាត់ភ្លើងឆេះរទេះ  ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ រី ក្រា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសបែកសាច់កែងជើង មានអាសយដ្ឋាននៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរ៉ឺម៉កលក់មូកឈប់ចិញ្ចេីមផ្លូវបន្ទប់មកស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ លឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉កពេញទំហឹងបណ្តាលឲ្យរងរបួស។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print