ខេត្តក្រចេះ៖ ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៨និង៣០នាទី តាមបណ្តោយផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨៥-៣៨៦ ត្រង់ចំណុចជណ្ដើរកាច់ ដែលស្ថិតក្នុងភូមិស្រែស្បូវ ឃឃុំក្បាលដំរី ស្រុក អូរគ្រៀងសែនជ័យ ខខេត្តក្រចេះ មានករណីគ្រោះអគ្គិភ័យបណ្ដាលឲ្យឆេះរថយន្ដ១គ្រឿងម៉ាក សាំងយ៉ុង ពណ៌ បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2AK-1046 ឆេះខូចខាតអស់ទាំស្រុង។
សមត្ថកិច្ចមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យបានឲ្យដឹងថា អ្នកបើកបរឈ្មោះ ទិត្យ ពិសាល ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរ ២នាក់ ៖ ឈ្មោះ ផុក សឹង ភេទ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ធឿន សុីថា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ។
+សម្ភារៈខូចខាតរួមមាន៖ឆេះរថយន្ត ១គ្រឿង (ឆេះខូចខាតទាំងស្រុង)។ – ឆេះទូរសព្ទ័ ១គ្រឿង ប័ណ្ណ បើកបរ ឯកសាររថយន្ដ កាបូបខោអាវ និងអីវ៉ាន់មួយចំនួនទៀត សរុបជាទឹកប្រាក់ប្រហែលចំនួន ១៥.០០០ដុល្លារ។
រីឯមូលហេតុ នៅពេលរថយន្ដធ្វើដំណើរក្នុងទិសដៅពីខាងជើងទៅខាងត្បូង លុះដល់ចំណុចកើតហេតុរថយន្ដបានច្រាលលេខក៏បានរេចង្កូតទៅបុកនិងខឿនផ្លូវបណ្ដាលឱ្យរថយន្តឆ្លងចរន្ដឆេះតែម្ដង។
ករណីខាងលើនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអូរគ្រៀងសែនជ័យ ពុំបានចេញអន្តរាគមន៍ពន្លត់ទេ ដោយសារឆេះអស់ហើយទើបទទួលបានព័ត៌មាន៕
ដោយ៖ សុរិយា










