ក្លិប Barcelona បានប្រកាសនៅថ្ងៃចន្ទថា ខ្សែប្រយុទ្ធវ័យក្មេង Lamine Yamal នឹងមិនអាចចូលរួមការប្រកួត UEFA Champions League ទល់នឹងក្រុម Sabah នៅប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃពុធនេះបានឡើយ ដោយសាររបួសកជើង។
បញ្ហាមិនស្រួលនៅកជើងខាងស្តាំ បានធ្វើឱ្យកីឡាកររូបនេះត្រូវអវត្តមានពីការប្រកួតខាងលើ បើទោះបីជារូបគេបានលេងពេញ ៩០ នាទីក្នុងជ័យជម្នះ ៣-២ របស់ Barcelona លើក្រុម Villarreal កាលពីពេលថ្មីៗនេះក៏ដោយ។
ទោះជាយ៉ាងណា Barcelona រំពឹងថា Yamal នឹងអាចវិលត្រឡប់មកជួយក្រុមវិញបាន សម្រាប់ការប្រកួតទល់នឹង Deportivo de A Coruña ក្នុងក្របខ័ណ្ឌ LaLiga នៅថ្ងៃអាទិត្យនេះ។
ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះ បានចាប់ផ្តើមជម្រើសដំបូងក្នុងការប្រកួតទាំង ១៧ លើករបស់ Barcelona នៅរដូវកាលនេះ។
ក្រៅពី Yamal កីឡាករ Xavi Espart និង Roony Bardghji ក៏នឹងអវត្តមានពីការប្រកួតទល់នឹង Sabah ដោយសាររបួសផងដែរ។
ចំណែកឯកីឡាករ Pau Cubarsi, Andreas Christensen និង Rodri Hernandez នៅមិនទាន់ប្រាកដថាអាចចូលរួមការប្រកួតនេះបានឬយ៉ាងណានោះទេ ដោយសារបញ្ហាសុខភាពរបស់ពួកគេ៕










