កូរ៉េខាងត្បូងចេញសេចក្តីជូនដំណឹងបន្ទាន់ ខណៈដែលយន្តហោះយោធារុស្ស៊ីចូលទៅក្នុងតំបន់ដែនអាកាសរបស់ខ្លួន

ចែករំលែក៖

អាជ្ញាធរមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូងដំបូងឡើយសង្ស័យថាយន្តហោះដែលចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសនោះជារបស់កូរ៉េខាងជើង។ ក្រោយមកពួកគេបានកំណត់អត្តសញ្ញាណយន្តហោះទាំងនោះថាជាយន្តហោះយោធារុស្ស៊ី។

នេះមិនមែនជាលើកទីមួយទេដែលយន្តហោះយោធារុស្ស៊ីបានហោះហើរចូលទៅក្នុងតំបន់ ADIZ របស់កូរ៉េខាងត្បូង។ រូបភាពនេះបង្ហាញពីយន្តហោះទម្លាក់គ្រាប់បែក TU-95 របស់រុស្ស៊ីហោះចូលទៅក្នុងតំបន់ ADIZ របស់កូរ៉េខាងត្បូងក្នុងខែកក្កដា ឆ្នាំ២០១៩។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap យោធាកូរ៉េខាងត្បូងបានរាយការណ៍ថាបានរកឃើញយន្តហោះយោធារុស្ស៊ីជាច្រើនគ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េខាងត្បូង (ADIZ) មួយរយៈខ្លីនៅលើសមុទ្រភាគខាងកើតនៃប្រទេសនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា។
អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានរាយការណ៍ថាយន្តហោះរុស្ស៊ីបានចូលទៅក្នុងតំបន់ ADIZ របស់កូរ៉េខាងត្បូងនៅព្រឹកព្រលឹម ដោយខិតជិតកោះ Ulleung មុនពេលចាកចេញពីតំបន់នោះ ដែលជំរុញឱ្យយោធាចេញសេចក្តីជូនដំណឹងបន្ទាន់។
កងទ័ពអាកាសកូរ៉េខាងត្បូងបានប្រញាប់ប្រញាល់បញ្ចូនយន្តហោះចម្បាំងដើម្បីឆ្លើយតប។ ទោះជាយ៉ាងណាក៏ដោយ យន្តហោះរុស្ស៊ីបានចាកចេញពីតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសដោយមិនរំលោភលើដែនអាកាសកូរ៉េខាងត្បូងទេ នេះបើយោងតាមអគ្គសេនាធិការចម្រុះ (JCS)។
តំបន់ ADIZ មិនមែនជាផ្នែកមួយនៃដែនអាកាសរបស់ប្រទេសណាមួយទេ។ ដើម្បីគោលបំណងសន្តិសុខជាតិ ប្រទេសនានាប្រកាសតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសបែបនេះ ដើម្បីតាមដាន និងគ្រប់គ្រងយន្តហោះដែលចូលមកជិតដែនអាកាសរបស់ពួកគេ៕

រូប​ថត​: Yonhap

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print