កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបង្ក្រាបឃាត់ខ្លួនជាន់សង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកកំពង់ត្រឡាច

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ដោយទទួលបានការអនុញ្ញាតពី លោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការស្តីទី កងរាជអាវុធ ហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពី លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

នាវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យចំនួន ០១នាក់ ដែលកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង១៥:៤០នាទី នៅចំណុចភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ សែន រ៉ម៉ឺន ភេទប្រុស អាយុ ៤២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅរស់ នៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាប់ពាក់ព័ន្ធករណី ជួញដូរ និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ វត្ថុតាងដក ហូតរួមមាន ម្ស៉ៅក្រាមពណ៌សថ្លា (សង្ស័យម៉ាទឹកកក) ចំនួន០២កញ្ចប់តូច ទម្ងន់២៩.៤៥ក្រាម (ថ្លឹងទាំងសំបកវេចខ្ចប់) ទូរសព្ទដៃចំនួន ០១គ្រឿង ម៉ាក( អាយធែល itel ) ពណ៌ស្វាយ នាឡិកា ០១គឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តនីតិវិធីបន្ត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print