ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី ២៦ខែ វិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៧និង៣០នាទី នៅចំណុចក្រុមទី១០ ភូមិ
បរឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ស្រប តាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូ តបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបា លសំឡូត នៃអធិការដ្ឋាននរគបាលស្រុក បង្រ្កាបបានករណី រក្សាទុកជួញដូរ ឬដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០១ ករណីក្នុងបទ ល្មើសជាក់ ស្តែងនិងឃាត់ខ្លួនឈ្មោះឈ្មោះ មាស សាម៉ន ភេទប្រុស អាយុ ៦៣ឆ្នាំ រស់នៅភូមិបរឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកថ្លា ចំនួន ១៦២ថង់ សង្ស័យ (សារធាតុញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE)
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១
-ថង់សម្រាប់រំលែកថ្នាំញៀនលក់មួយចំនួន
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់) ។
ករណីខាងលើនេះនគរបាលស្រុក កំពុងរៀបចំសំណុំ រឿង និងបញ្ជូនជនសង្ស័យនិងវត្ថុតាងមកជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ចែងបន្តតាមផ្លូវច្បាប់៕
ដោយ៖ សុរិយា










