រថយន្តបត់ឆ្លងផ្លូវត្រូវម៉ូតូធុនធំបុកបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូធុនធំមួយគ្រឿងមិនប្រយ័ត្នជ្រុលបុករថយន្តបត់ឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣៣នាទីព្រឹក  ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមផ្លូវបេតុង ភូមិតាងួន សង្កាត់កំបូល ខណ្ឌកំបូល  រាជធានីភ្នំពេញ ។

 

ជនរងគ្រោះទី១មានឈ្មោះ រ៉ន រ៉េវ ភេទប្រុស អាយុ២២ឆ្នាំ រងរបួស ក្បាលនិងក មានអាសយដ្ឋាននៅ ភូមិមុខរាហ៍២ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

 

ជនរងគ្រោះទី២មានឈ្មោះ សុីន ពិទូ ភេទប្រុស អាយុ៣២ឆ្នាំ រងរបួសផ្ទៃមុខ បែកក្បាលនិងបាក់ភ្លៅខាងស្តាំ មានអាសយដ្ឋាននៅ ភូមិវត្តលៀប ឃុំចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តវីហ្គោមួយគ្រឿង ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែទាញចង្កូតបត់ឆ្វេងភ្លាមនោះមានម៉ូតូធុនធំធ្វេីដំណេីរមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ចំណែកម៉ូតូនិងរថយន្តរងការខូចខាត។

...

 

ក្រោយកេីតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print