ឆេះរោងចក្រមួយកន្លែងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ នៅរសៀល​ថ្ងៃសុក្រ ត្រូវនឹង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០​២៦​ មានករណីគ្រោះអគ្គិភ័យមួយកើត ឡើង​នៅចំណុចរោងចក្រ​ផលិត​កាបូប​ ហ៊ុង​ ហុីង​ មេធល​ មេនូហ្វេកធើរី​  ក្នុងភូមិបុរីកម្មករ​ សង្កាត់​ច្បារ​មន​ ក្រុង​ច្បារមន​ ខេត្ត​កំពង់ស្ពឺ​  ។

មន្ត្រីជំនាញនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងរោងចក្រ ហ៊ុង ហ៊ីង មេធល មេនូហ្វេកធើរី (ខេមបូឌា) ឯ.ក ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បន្ទាប់ពីមានករណីអគ្គិភ័យឆាបឆេះនៅវេលាម៉ោង ២ រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមព័ត៌មានបឋម ហេតុការណ៍នេះមិនបណ្តាលឱ្យកម្មករនិយោជិតណាម្នាក់រងរបួសឡើយ។ បច្ចុប្បន្ន ក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងក្រុម សង្គ្រោះ កំពុងអន្តរាគមន៍នៅទីតាំងកើតហេតុ ដើម្បីគ្រប់គ្រង និងពន្លត់អគ្គិភ័យ។

ក្នុងហេតុការណ៍អគ្គិភ័យនេះ​ បានការដឹកនាំបញ្ជាពី​កងកម្លាំង​នគរបា​ល​ ចូលរួម​ផ្ទាល់​ដោយលោកឧត្ដម សេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការ​នគរបាល​ខេត្ត​កំពង់​ស្ពឺ​  និងបានការជួយអន្ដរាគមន៍រថយន្ដ​ពន្លត់​អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ដ​ អ​ធិការ​ដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ និ​ងរថយន្ដរបស់កងរាជអាវុធហត្ថ​ ។ 

​មូលហេតុ​នៃការឆាបឆេះ​ក្លាយជាអគ្គិភ័យ​នេះ​ និងទំហំនៃការខូចខាតមិនទាន់អាចបញ្ជាក់បាននៅឡើយ​ កងកម្លាំង​​នគរបាល​កំពុងតែជួយធ្វើអន្ដរាគមន៍នៅទីតាំងផ្ទាល់

...

ហេតុការណ៍​ករណីឆេះរោងចក្រអគាររោងចក្រ ១ អគារ ក្នុងចំណោម ៣ អគារ ដែលមានទំហំ ៤០m x ៦០m របស់រោងចក្រ ហ៊ុង ហ៊ីង មេធល មេនូហ្វេកធើរី (ខេមបូឌា) ឯ.ក ស្ថិតនៅផ្លូវលេខ​៤៤​ សង្កាត់​ច្បារ​មន​ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវបានសមត្ថកិច្ចជួយអន្ដរាគមន៍និងគ្រប់គ្រងស្ថានការណ៍​ធានាសន្តិសុខ​បានល្អ មិនមានកម្មកររងរបួសទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print