ឪពុកម្ដាយនិងជីដូនរវល់ទើបធ្វើឲ្យក្មេងស្រីអាយុ១៨ខែ លង់ទឹកស្លាប់ក្នុងអាងបន្ទប់ទឹក

ចែករំលែក៖

ខេត្តព្រៃវែង៖ ករណីគួរឱ្យសោកសង្រេងមួយបានកើត ឡើង ខណៈក្មេងស្រីទើបមានអាយុ១៨ខែ បានលង់ទឹកស្លាប់ក្នុងអាងទឹកបន្ទប់ទឹក បន្ទាប់ពីត្រូវបានទុកឱ្យនៅម្នាក់ឯងមួយសន្ទុះ ដោយឪពុកម្ដាយ និងជីដូនរវល់ធ្វើការងាររៀងៗខ្លួន។

ហេតុការណ៍ ដ៏អកុសលនេះកើតឡើងនៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅភូមិទួលស្រឹង ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ក្មេងស្រីរងគ្រោះមានឈ្មោះ ហេង លីឈី អាយុ១៨ខែ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានអង្គុយលេងនៅក្នុងផ្ទះតែម្នាក់ឯង ខណៈឪពុកម្ដាយ និងជីដូនស្ថិតនៅក្នុងផ្ទះដូចគ្នា ប៉ុន្តែរវល់ធ្វើការងាររៀងៗខ្លួន។ ដោយសារការប្រហែសមួយសន្ទុះ ស្រាប់តែបាត់ក្មេងស្រីពីកន្លែងលេង។ ពេលនោះ ក្រុមគ្រួសារបាននាំគ្នាដើររកក្នុងផ្ទះ និងជុំវិញផ្ទះ ប៉ុន្តែមិនឃើញឡើយ។ 

ក្រោយមក ដោយមានការសង្ស័យ ក៏ចូលទៅពិនិត្យក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញក្មេងស្រីលង់ទឹកក្នុងអាងទឹក បាត់បង់ជីវិតទៅហើយ។ ហេតុការណ៍នេះបានធ្វើឱ្យឪពុកម្ដាយ និងជីដូនមានការតក់ស្លុត ស្រែកយំសោកស្ដាយយ៉ាងខ្លាំង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសព និងបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ ដោយ សារការលង់ទឹក។ ជាមួយគ្នានេះ សមត្ថកិច្ចក៏បានណែនាំដល់ក្រុមគ្រួសារសព និងអ្នកជិតខាង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការមើលថែកុមារតូចៗ។

...

សូមមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ មេត្តាកុំទុកកូនតូចឱ្យនៅម្នាក់ឯង ឬលេងទឹកដោយគ្មានការមើលថែ ទោះបីជារយៈពេលខ្លីក៏ដោយ ព្រោះគ្រោះថ្នាក់អាចកើតឡើងក្នុងមួយប៉ប្រិចភ្នែក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print