ចិននឹងទទួលបានផលប្រយោជន៍ជា ច្រើនប្រសិនបើហ្វ៊ីលីពីនកាត់ផ្តាច់ទំនាក់ ទំនងយោធានជាមួយអាមេរិកក្នុងនោះ មានការយាមល្បាតរួមក៏ដូចជាការធ្វើសមយុទ្ធយោធាជាដើម។
ប្រធានាធិបតីហ្វុីលីពីនលោក ឌុយទែ តេ កន្លងមកបានថ្កោលទោសយ៉ាងចាស់ដៃទៅលើអាមេរិកនិងប្រធានាធិបតីអូបាម៉ា ធ្វើឲ្យគម្រោងជួបពិភាក្សារបស់ប្រទេសទាំង ២ត្រូវបានផ្អាក។ មិនត្រឹមតែប៉ុណ្ណោះលោក ធ្លាប់បានប្រកាសបណ្តេញទាហានអាមេរិក ចេញពីប្រទេសរបស់ខ្លួនផងដែរ។
ការដែលមានវត្តមានរបស់អាមេរិកនៅក្នុងប្រទេសហ្វុីលីពីននោះនឹងធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញរកដំណោះស្រាយមិនចេញដូចវិបត្តិនៅក្នុងប្រទេសស៊ីរី។ ទាំងនោះហើយលោក ឌុយទែតេ សុខចិត្តបែងចេកផលប្រយោជន៍ជាមួយចិនជាជាង ត្រូវបាត់បង់ទាំងស្រុង។
សកម្មភាពរបស់លោកគឺចង់ឲ្យទឹកដី របស់ខ្លួនក្លាយទៅជាសង្វៀនប្រដាល់រវាងអាមេរិកនឹងចិនដូចអាមេរិកនិងរុស្ស៊ីនៅក្នុង ប្រទេសស៊ីរីឡើយ។
កងទ័ពហ្វុីលីពីនបានព្យួរសកម្មភាព គយល្បាតផ្លូវទឹករួមគ្នាជាមួយអាមេរិកនៅសមុទ្រចិន។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋមន្ត្រីការពារជាតិហ្វុីលីពីនលោក ឌែល ហ្វុីន ឡូរេនហ្សាណា Delfin Lorenzana បានប្រកាសថា បានជូនដំណឹងនេះជាផ្លូវការទៅអាមេរិករួចហើយស្របតាមបញ្ជា របស់ប្រធានាធិបតី ឌុយទែតេ ។
ប្រមុខក្រសួងការពារជាតិហ្វុីលីពីន លោកឌែលហ្វ៊ីន ឡូរេនហ្សាណា Delfin Lorenzana បានប្រកាសប្រាប់អ្នកសារព័ត៌ មានថា សកម្មភាពល្បាតផ្លូវទឹកនៅសមុទ្រចិនខាងត្បូងដែលហ្វុីលីពីនត្រូវធ្វើរួមគ្នាជាមួយអាមេរិកព្យួរទុកសិននៅពេលនេះ ហើយ អាមេរិកក៏បានដឹងរឿងនេះដែរ។
ប្រមុខការពារជាតិហ្វុីលីពីនប្រាប់ទៀតថា លោកបានជូនដំណឹងនេះទៅមេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំនៅប៉ាស៊ី ហ្វិករួចហើយ។
ប្រតិបត្តិការល្បាតជើងទឹករួមគ្នាជាមួយ អាមេរិកនេះជាផែនការរបស់ហ្វុីលីពីននិងអាមេរិកតាំងពីក្នុងអាណត្តិរដ្ឋាភិបាលរបស់ លោក អាគីណូ ម្ល៉េះ។ ហ្វុីលីពីនចង់ពង្រឹង វត្តមានយោធាអាមេរិកក្នុងតំបន់ដើម្បី ប្រឈមនឹងចិនដែលមានជម្លោះដែនទឹកជាមួយខ្លួន។
ប៉ុន្តែតាំងពីលោក ឌុយទែតេ ឡើងកាន់ អំណាចមកលោកបានប្រែហ្វុីលីពីនឲ្យ ងាកទៅសហប្រតិបត្តិការជាមួយចិនវិញ។ ទំនាក់ទំនងរវាងអាមេរិកនឹងហ្វុីលីពីនវិញបានធ្លាក់ចុះជាលំដាប់ ពិសេសក្រោយ ពេលក្រុងវ៉ាស៊ីនតោនរិះគន់នយោបាយលោក ឌុយទែតេ ក្នុងការកំចាត់ឧក្រិដ្ឋជនគ្រឿងញៀនដោយមិនឆ្លងកាត់ការកាត់ទោស តាមច្បាប់។ រហូតពេលនេះនយោបាយ កំចាត់ឧក្រិដ្ឋជនគ្រឿងញៀនបានសម្លាប់មនុស្សជាង៣.៣០០នាក់នៅហ្វុីលីពីន។
កាលពីថ្ងៃអង្គារលោក ឌុយទែតេ បានគំរាមកាត់ផ្តាច់ទាំងស្រុងនូវទំនាក់ទំនងជាមួយអាមេរិកដោយលោកអស់មានការ គោរពចំពោះអាមេរិកទៀតហើយ។ កាល ពីចុងខែកញ្ញាកន្លងទៅលោក ឌុយទែតេ ថែមទាំងចាត់ទុកលោក អូបាម៉ា ថាជាកូន ស្ត្រីពេស្យាទៀតផង។
ការប្រកាន់នយោបាយឯករាជ្យមិនពឹងផ្អែកទៅលើភាគីទី២របស់ប្រធានាធិបតី ឌុយទែតេ ធ្វើឲ្យលោកទទួលបានការគាំទ្រ យ៉ាងខ្លាំងពីពលរដ្ឋក្នុងពេលដែលលោកកាន់តំណែងទើបតែបាន៣ខែប៉ុណ្ណោះ។
តាមលទ្ធផលស្ទង់មតិនាពេលកន្លង មកបង្ហាញឲ្យឃើញថាក្នុងរយៈពេលកាន់តំណែងប្រធានាធិបតី៩០ថ្ងៃរបស់លោក រ៉ូឌ្រីហ្គោ ឌុយទែតេ គឺទទួលបានសំឡេងគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋហ្វុីលីពីន។
តាមរយៈលទ្ធផលស្ទង់មតិរបស់អង្គ ការ Social Weather Stations (SWS) បង្ហាញឲ្យឃើញថា មានពលរដ្ឋប្រមាណតែ១១ភាគរយប៉ុណ្ណោះមិនពេញចិត្តទៅ នឹងសកម្មភាពដឹកនាំរបស់លោក ឌុយទែតេ ក្នុងរយៈពេល៣ខែកន្លងមក។ ចំណែក ពលរដ្ឋពេញចិត្តលោកមាន៦៤ភាគរយ ជួយឲ្យលោកដំណើរការដឹកនាំរដ្ឋាភិបាលល្អប្រសើរជាងប្រធានាធិបតីមុនៗ។ ប៉ុន្តែ លោក ឌុយទែតេ នៅតែមិនអាចទទួលបាន ការពេញចិត្តច្រើនដូចអតីតប្រធានាធិបតី Fidel Romos កាលពីឆ្នាំ១៩៩២ ដែលមាន ពលរដ្ឋគាំទ្រខ្ពស់បំផុតក្នុងរយៈពេល៣ខែកាន់អំណាចដំបូង។
ការស្ទង់មតិខាងលើធ្វើឡើងចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែសីហា ក្រោយប្រធា នាធិបតី ឌុយទែតេ ប្រកាសប្រឆាំងទៅ នឹងសម្តីថ្កោលទោសរបស់លោក អូបាម៉ា ទៅលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានគំរាមកំហែងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ហើយបង្កើតសម្ពន្ធមិត្តជាមួយចិននិងរុស្ស៊ីវិញនៅពេលបញ្ចប់ណាមួយ។
សារព័ត៌មានចិន ស៊ីនហួ បានឲ្យដឹងថា នៅសហគមន៍ជ្វីហ្វក្នុងទីក្រុងម៉ាកាទីថា ប្រធានាធិបតីហ្វុីលីពីននឹងកំណត់រចនា សម្ព័ន្ធឡើងវិញនៃគោលនយោបាយការបរទេស។
លោកបន្ថែមថា នៅពេលបញ្ចប់ណា មួយខ្ញុំនឹងកាត់ផ្តាច់ចេញពីអាមេរិក ខ្ញុំនឹងគួរ តែទៅជាមួយរុស្ស៊ីឬចិនវិញប្រសើរជាង។
សូមជម្រាបផងដែរថា ប្រធានាធិបតី ហ្វុីលីពីនលោក ឌុយទែរតេ កាលពីចុង សប្តាហ៍មុនក៏បានលើកឡើងថា លោកនឹងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងផ្នែកសន្តិសុខជាមួយនឹងសហរដ្ឋអាមេរិកក្នុងនោះ ក៏មានកិច្ចព្រមព្រៀងសហប្រតិបត្តិការធ្វើឲ្យប្រសើរឡើងវិស័យការពារជាតិដែលបាន ចុះហត្ថលេខាកាលពីឆ្នាំ២០១៤ផងដែរ៕
ប្រែសម្រួល៖ ម៉េវ សាធី