ផ្លូវជាតិលេខ៤ជន់លិចបន្ទាប់ពីភ្លៀងធ្លាក់មួយរយៈពេលនេះបង្កការកកស្ទះចរាចរណ៍រាល់ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ ភ្លៀងធ្លាក់មួយរយៈពេលនេះធ្វើឲ្យកំណាត់ផ្លូវជាតិលេខ៤ចំណុចចាប់ពីផ្លូវរថភ្លើង ដល់មុខអគ្គបញ្ជាការកងទ័ពជើងគោក ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចំងាយប្រវែងជាង៥០០ម៉ែត្រ ត្រូវបានរងនូវទឹកជន់លិច បង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះក៏ដូចជាអ្នកធ្វើដំណើរពិបាកឆ្លងកាត់។

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីភ្លៀងចាប់ផ្តើមធ្លាក់ តាំងពីវេលាម៉ោង៥និង៣០នាទីព្រឹកមករហូតដល់វេលាម៉ោង៩ព្រឹកទៅហើយ ភ្លៀងនៅតែមិនទាន់រាំងធ្វើឲ្យទឹកកាន់តែជន់លិច ។

រយៈពេលដែលភ្លៀងធ្លាក់ជន់លិចផ្លូវធ្វើឲ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋពិបាកនិងឆ្លងកាត់និងមានការកកស្ទះរាប់សិបគីឡូម៉ែត្រ ។ ដូចនេះប្រជាពលរដ្ឋសូមណូមពរដល់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធសូមមេត្តាពិនិត្យមើលទីតាំងខាងលើនេះផង៕

image1 image2 image3 image4 image5

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print