ឡិចស៊ីសពន្លះម៉ូតូហុងដាសេ១២៥ស្លាប់និងរបួសធ្ងន់២នាក់ នៅស្រុកបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់ស្លាប់និងរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់រវាងរថយន្តឡិចស៊ីសពន្លះម៉ូតូហុងដាសេ១២៥ទិសដៅបញ្ច្រាស់គ្នាពេញទំហឹង កាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលាឆ្នាំ ២០១៦ នៅលើផ្លូវលំ(ផ្លូវកំពង់ស្ពាន) ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណះអ្នកបើករថយន្តរត់គេចខ្លួន។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកឡិសស៊ើស RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AK-3530 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុកនឹងម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1C-4387 បើកបរដោយឈ្មោះងែត វុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅខេត្តក្រចេះ បើកបរពីត្បូងទៅជើងបណ្ដាលឲ្យរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់មានឈ្មោះសុខ សុខា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូឡាវីហ្គាស់ រស់នៅភូមិទួលតាឯង ឃុំទួលតាឯង ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុភ្លាមអ្នកបើកបររថយន្តបានចេញពីក្នុងរថយន្យរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។

បច្ចុប្បន្នអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសាកសពត្រូវបានសមត្ថកិច្ចដឹកយកដម្កល់ទុកនៅវត្តពោធិ៍ថ្មី(ហៅវត្តបាវិត) រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯមធ្យោបាយទាំង២គ្រឿងសមត្ថកិច្ចដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់។

សមត្ថកិច្ចនគរបាលបន្តថា មូលហេតុគឺរថយន្តបើកបរមិនប្រកាន់ស្ដាំទើបជួបគ្រោះថ្នាក់នេះកើតឡើង៕

fb_img_1476146118951 fb_img_1476146121817 fb_img_1476146108380 fb_img_1476146115226 fb_img_1476146130654

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print