អ ស ប ផ្តល់ជំនួយ​១២០លានដុល្លារដល់ហៃទី

ចែករំលែក៖

ក្រោយមានការរិះគន់ថា អង្គការសហប្រជាជាតិធ្វើប្រងើយកន្ទើយចំពោះការស្លាប់និងបាត់ខ្លួនរាប់រយនាក់នៅក្នុងប្រទេសហៃទី និងពលរដ្ឋរាប់សិបពាន់នាក់ត្រូវការស្បៀងអាហាជាបន្ទាន់ ពេលនេះអង្គការសហប្រជាជាតិបានសម្រេចផ្តល់ជំនួយជាទឹកប្រាក់១២០លានដុល្លារដល់ប្រទេសនេះ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានប្រកាសថា ទឹកប្រាក់ជិត១២០លានដុល្លារ នឹងត្រូវជួយដល់សកម្មភាពមនុស្សធម៌នៅក្នុងខ្ទង់មូលនិធិសហប្រជាជាតិ បន្ទាប់ប្រទេសហៃទី រងការបំផ្លិចបំផ្លាញដោយសារព្យុះសង្ឃរា Mathew ដែលបានសម្លាប់ពលរដ្ឋអាស់ជាង១.០០០នាក់ ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ។

ហៃទី ត្រូវបានគេដឹងថា ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរដោយសារព្យុះសង្ឃរា Matthew វាយប្រហារកាល ពីថ្ងៃសៅរ៍កន្លងទៅនេះ ហើយចំនួនអ្នកស្លាប់បានកើនឡើងជាបន្តបន្ទាប់ ហើយរដូវភ្លៀងក៏បានចូលមកដល់ផងដែរ សម្រាប់ប្រទេសមួយនេះ ដែលនេះជាក្តីកង្វល់មួយរបស់មូលនិធិកុមារសហប្រជាជាតិ ហៅកាត់ថា (យូនីសេហ្វ) ដែលបានខំផ្សព្វផ្សាយឲ្យមានការ ប្រុងប្រយ័ត្នខ្ពស់ទៅលើការគម្រាមកំហែងដល់សុខភាពកុមារ ដោយសារតំបន់ជាច្រើនរងនូវផលប៉ះពាល់ច្រើន ៕

2016-10-11-2 10-10-2016haitiwater

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print