អាមេរិកដាក់បញ្ចូលកូរ៉េខាងជើងទៅក្នុងបញ្ជីខ្មៅស្តីពីការជួញដូរមនុស្ស

ចែករំលែក៖

ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា បានដាក់បញ្ចូលកូរ៉េខាងជើងនៅក្នុងបញ្ជីខ្មៅ ដោយសារតែប្រទេសនេះមិនអាចរារាំងការជួញដូរមនុស្សបាន។ ក្រៅពី នេះក៏ត្រូវទទួលនូវការដាក់ទណ្ឌកម្មពាណិជ្ជ កម្មនិងដឹកជញ្ជូនរយៈពេល១ឆ្នាំផងដែរ។

នៅក្នុងសេចក្តីសម្រេចរបស់ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានអនុម័តត្រូវបានកត់ត្រាចូលក្នុងសៀវភៅ Federal Register កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ដែលនៅក្នុងសេចក្តីសម្រេចនោះបានហាមប្រាមរដ្ឋាភិបាលអាមេរិកផ្តល់ជំនួយដល់
កូរ៉េខាងជើងក្នុងឆ្នាំ២០១៧។ ច្បាប់ខាងលើនឹងត្រូវលុបចោលពេលណាដែលប្រទេសកូរ៉េខាងជើងបានខិតខំអនុវត្ត
ច្បាប់ដែលអង្គការសហប្រជាជាតិបានដាក់ចេញ។

កូរ៉េខាងជើងត្រូវបានហាមខ្ចីប្រាក់ពីធនាគារអភិវឌ្ឍន៍ពហុភាគីនិងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ។ កាលពីខែមិថុនាកន្លងមកក្រសួងការបរទេសអាមេរិកក៏បានដាក់បញ្ចូលកូរ៉េខាងជើងនៅក្នុងបញ្ជីប្រទេសជួញដូរមនុស្សផងដែរនិងបង្ខំមនុស្សធ្វើការ ធ្ងន់នៅក្រៅប្រទេស។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការជួញដូរមនុស្សដែលរៀបចំឡើងដោយក្រសួងការបរទេសអាមេរិកបានប្រកាសថា នៅក្នុងឆ្នាំ២០១៦កូរ៉េខាងជើងបានដាក់ចូលនៅក្នុងក្រុមទី៣ដែលជាក្រុមទាបបំផុតក្នុងការប្រឆាំងការជួញដូរមនុស្ស ។

សូមបញ្ជាក់ផងដែរថា កម្មករកូរ៉េខាងជើងដែលទៅធ្វើការនៅក្រៅប្រទេសគឺត្រូវកាត់ប្រាក់ខែជាច្រើនពីរដ្ឋាភិបាលទីក្រុង
ព្យុងយ៉ាងដើម្បីជួយជាតិគឺជាការរំលោភបំពានពលកម្មលើពលរដ្ឋរបស់ខ្លួន៕

trieu-tien-reuters_pijp buonnguoi-thailan_czdc

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print